សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា ស្នើសុំចូលជាសមាជិក ILO-BFC

2022/10/06 07:29:34 pm        711

ភ្នំពេញ៖ សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលជាសមាជិករបស់​គណៈកម្មការ​គម្រោង​រោងចក្រ​កាន់តែប្រសើរនៅកម្ពុជា ILO-BFC ដើម្បីឲ្យសមាគមមានឱកាសពង្រីកខ្លួន​ស្របតាម​ចក្ខុវិស័យ​របស់សមាគម។

ក្នុងជំនួបការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៥ តុលា​ ឆ្នាំ២០២២កន្លងទៅ ​នៅទីស្តីការក្រសួង លោក Cheng Chin Chun ប្រធាន​សមាគមកាបូប ​ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា​ បានលើកឡើងថា​ សមាគមរបស់លោក បានចុះបញ្ជីកាទទួលស្គាល់​ដោយក្រសួងការងារ ​កាលពីខែសីហាកន្លងទៅ ក្នុងគោលបំណង​រួម​ចំណែក​ធ្វើឲ្យមាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ​និងចូលរួម​ចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើន ​ទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅក្នុងប្រទេស​កម្ពុជាឲ្យ​បានកាន់តែច្រើនបន្ថែមទៀត ​ដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជា ព្រមទាំង​ចូលរួម​គោរព​ច្បាប់ ​លក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្រ្តី បានអរគុណដល់សមាគមដែលបានធ្វើការវិនិយោគ បង្កើត រោងចក្រសហគ្រាស​នៅ​ក្នុងប្រទេសកម្ពុជា ​ផ្តល់ឱកាសការងារបានយ៉ាងច្រើនជូន​ដល់កម្មករនិយោជិត ក្នុងការចូលរួម​ចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។

ពាក់ព័ន្ធនិងសំណើរភាគីសមាគម ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា បើតាមការគោលការណ៍ណែនាំ​រួម​របស់ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​និងក្រសួងពាណិជ្ជកម្ម រាល់ប្រភេទរោងចក្រ​សហគ្រាស ​ផលិតផលស្បែកជើង ​និងកាបូប ​មានសិទ្ធិចូលក្នុងគម្រោងនេះបាន តែត្រូវចូលរួម​បង់​ភាគទាន​ទ្រទ្រង់គម្រោង និងឆ្លងកាត់ការចុះត្រួតពិនិត្យវាយតម្លៃពីអធិការកិច្ចរបស់​គម្រោង​រោងចក្រកាន់តែប្រសើរនៅកម្ពុជា ​និងក្រុមអធិការកិច្ចរបស់ក្រសួង។ ចំណែកអត្ថប្រយោជន៍​ដែល​សមាជិករបស់គម្រោងទទួលបាន ​គឺមានការគាំទ្របញ្ជាទិញផលិតផលពីរោងចក្រ សហគ្រាស​របស់ខ្លួន​ពីអ្នកបញ្ជាទិញល្បីៗនៅក្រៅប្រទេស។

ឯកឧត្តម គូសបញ្ជាក់ថា​ អាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា​ គឺរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាព​នយោបាយ ដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ​សន្តិភាព និងការអភិវឌ្ឍ ជាបំណង​ប្រាថ្នារបស់មនុស្សគ្រប់ៗរូប​ បើគ្មានសន្តិភាព​ អស្ថេរភាពនយោបាយ ​នោះអ្នកវិនិយោគ គេក៏មិនហ៊ាន​ចូលមកវិនិយោគនៅក្នុងប្រទេសដែលពោរពេញដោយសង្រ្គាមនោះដែរ៕ អត្ថបទ ៖ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm