គ.ជ.ប អំពាវនាវឱ្យពលរដ្ឋត្រៀមទៅចុះឈ្មោះបោះឆ្នោតដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ខែតុលានេះ

2022/10/06 08:54:59 pm        737

ភ្នំពេញ៖ ការចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា នេះ តទៅហើយ ដែលអ្នក​នាំពាក្យ​គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃនេះ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ដែល​មិនទាន់មាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តម ហង្ស ពុទ្ឋា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ BTVថា គិតមកដល់ពេលនេះ គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់សម្រាប់ដំណើរការចុះឈ្មោះបោះឆ្នោត ដែលមាន​រយៈពេល៥០ថ្ងៃ ​គឺចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ​ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ ការចុះឈ្មោះនេះ មានសារសំខាន់ណាស់​ ដើម្បីរៀបចំបញ្ជីឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រនីតិកាលទី៧ ​នៅថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ​បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ​ដែលមិនទាន់មាន ឈ្មោះក្នុង​បញ្ជីបោះឆ្នោត ​ត្រូវទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោត​សម្រេច​ជោគវាសនារបស់ប្រទេសជាតិ។

ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា ​ត្រូវបង្ហាញខ្លួន ​និងមាន អត្តសញ្ញាប័ណ្ណ​សញ្ជាតិខ្មែរ (អ.ខ) ​ដែលមានសុពលភាព ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ​នៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត ដែលទទួល​បន្ទុក​ជាមន្រ្តីចុះឈ្មោះ បោះឆ្នោត​ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះបោះឆ្នោត​នៅការិយាល័យចុះឈ្មោះ​ បោះឆ្នោតណាមួយក្នុងឃុំ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។ ត្រូវមានអាយុពី១៨ឆ្នាំឡើង ​គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​ដែលជាថ្ងៃបោះឆ្នោត និង​មាន​លំនៅឋាន ឬទីសំណាក់ក្នុងឃុំ/សង្កាត់​ ដែលសាមី​ខ្លួនត្រូវចុះឈ្មោះបោះឆ្នោត ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
2026/11/13 07:30:56 pm        1
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
2026/11/13 06:39:36 pm        1
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
2026/11/13 05:55:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន

2026/11/13 07:30:56 pm
​រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
2026/11/13 06:39:36 pm
​ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
2026/11/13 06:33:19 pm
​របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
2026/11/13 06:31:35 pm
​ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
2026/11/13 06:30:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/13 10:18:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm