មនុស្ស​ច្រើន​នាក់​បាត់​ខ្លួន ខណៈ​ទូក​ជនអន្តោប្រវេសន៍​លិច​នៅ​ជិត​កោះ​ប្រទេស​ក្រិក

2022/10/06 09:20:21 pm        555

​ក្រិក៖ អាជ្ញាធរ​បាន​និយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុងដំណើរការ​នៅ​ជិត​កោះ​ភាគខាងត្បូង​ប្រទេស​ក្រិ​ក ជា​កន្លែង​ដែល​ទូក​ដឹក​ជនអន្តោប្រវេសន៍​រហូត​ដល់ ១០០​នាក់​បាន​បុក​ផ្ទាំង​ថ្ម និង​បាន​លិច​ក្នុងពេល​មាន​ខ្យល់​បក់​ខ្លាំង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ ​

​ឆ្មាំ​សមុទ្រ​បាន​និយាយថា នាវា​របស់ខ្លួន ទូក​ឯកជន និង​ឧទ្ធម្ភាគចក្រ​ជួយសង្គ្រោះ​បាន​ចូលរួម​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ជិត​ឆ្នេរសមុទ្រ​នៃ​កោះ Kythira ចម្ងាយ​ប្រមាណ ២២៥​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង Athens។ ក្រុមមន្ត្រី​បាន​និយាយថា មានតែ​មនុស្ស ​៧​នាក់​ប៉ុណ្ណោះ​ត្រូវបាន​ជួយ​សង្គ្រោះ​រហូតមកដល់​ពេលនេះ ប៉ុន្តែ​មន្ត្រី​ពុំបាន​ផ្តល់ព័ត៌មាន​លម្អិត​ផ្សេងទៀត​អំពី​ការបាត់​ខ្លួន​ជនអន្តោប្រវេសន៍​នោះទេ​។ ទូក​បាន​បុក​ផ្ទាំង​ថ្ម​នៅ​ជិត​កំពង់ផែ​ភូមិ Diakofti ភាគ​ខាងកើត​កោះ​ ក្នុងពេលដែល​ខ្យល់​នៅ​តំបន់​នោះ​មាន​ល្បឿន​រហូតដល់ ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ក្រុម​​អ្នក​ជួយសង្គ្រោះ​បាន​ទម្លាក់​ខ្សែពួរ​ ដើម្បី​ជួយ​ជនអន្តោប្រវេសន៍​ឡើង​មកលើ​ច្រាំង​ថ្ម​នៅ​មាត់សមុទ្រ​។ មន្ត្រី​ក្នុង​តំបន់និយាយថា សាលារៀន​មួយកន្លែង​នៅក្នុង​តំបន់​ត្រូវ​បើក ​ដើម្បី​ផ្តល់​ទីជម្រក​សម្រាប់​អ្នក​ដែល​ត្រូវបាន​ជួយសង្គ្រោះ​។​

​ជនអន្តោប្រវេសន៍​ភាគ​ច្រើន​ដែល​ទៅដល់​ប្រទេស​ក្រិ​ក ធ្វើដំណើរ​ពី​ប្រទេសជិតខាង​ទួរគី ប៉ុន្តែ​ក្រុម​អ្នករត់ពន្ធ​បាន​ប្តូរ​ផ្លូវ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក្នុង​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​បញ្ចៀស​ការ​ល្បាត​របស់​អាជ្ញាធរ ​នៅលើ​ដែនទឹក​ជុំវិញ​កោះ​ប្រទេស​ក្រិ​កក្បែរ​ឆ្នេរសមុទ្រ​ប្រទេស​ទួរគី​។ ​កោះ Kythira ស្ថិតនៅ​ចម្ងាយ​ប្រហែល ៤០០​គីឡូម៉ែត្រ​ភាគ​ខាងលិច​ប្រទេស​ទួរគី ហើយ​នៅ​លើ​ផ្លូវ​មួយ​ដែល​ជារឿយៗ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​អ្នក​រត់ពន្ធ​ ដើម្បី​ឆ្លងកាត់​ប្រទេស​ក្រិ​ក ហើយ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អ៊ីតាលី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm