បាល់ទាត់៖ ក្លិបអេស្ប៉ាញ Sevilla បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការ Julen Lopetegui ភ្លាមៗ ក្រោយបរាជ័យក្រោមស្នាដៃក្រុមភ្ញៀវ Borussia Dortmund នៅ UCL យប់មិញ។ ក្រុមជើងឯក UEFA Europa League ៦សម័យមួយនេះបានបន្តដំណើរយ៉ាប់យ៉ឺនរដូវកាលនេះ ដោយឈ្នះតែ ១ប្រកួតគត់គ្រប់ក្របខណ្ឌ។
Sevilla មានត្រឹម ១ពិន្ទុប៉ុណ្ណោះនៅក្នុងពូល G ខណៈនៅក្របខណ្ឌអេស្ប៉ាញ La Liga កំពុងឈរលេខ១៧ ក្នុងតារាងមានត្រឹម ៥ពិន្ទុដែលជាការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុត តាំងពីឡើងមកក្របខណ្ឌកំពូលនៅឆ្នាំ២០០១។ លោក Julen Lopetegui ធ្លាប់ដឹកនាំ Sevilla ឈ្នះជើងឯក Europa League លើកទី៦ ក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ២០២០។ បើតាមសារព័ត៌មានអេស្ប៉ាញមួយបានចុះផ្សាយថា អតីតអ្នកចាត់ការ Marseille លោក Jorge Sampaoli នឹងមកកាន់តំណែងនៅ Sevilla ជាលើកទី២៕
អត្ថបទ៖នាង សុភាវុធ