អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ព្យាករណ៍​ថា​ កំណើន​ពាណិជ្ជកម្ម​នឹង​មាន​ល្បឿន​យឺត​នៅ​ឆ្នាំក្រោយ​

2022/10/06 10:02:52 pm        659

​ស្វីស៖ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO) កំពុង​ព្យាករណ៍​ថា ​ទំហំ​ពាណិជ្ជកម្ម​សកល​នឹង​កើន​ឡើង​យឺត​ត្រឹមតែ ១%​ ប៉ុណ្ណោះ​នៅ​ឆ្នាំក្រោយ ខណៈ​វិបត្តិ និង​បញ្ហា​ប្រឈម​ដាក់បន្ទុក​លើ​ទីផ្សារ រួម​ទាំង​តម្លៃ​ថាមពល​ហក់​ឡើង​ខ្ពស់​អត្រា​ការប្រាក់​កើនឡើង និង​ភាពមិនច្បាស់លាស់​អំពី​ទិន្នផល​ផលិតកម្ម​របស់​ប្រទេស​ចិន ក្នុងពេល​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

ស្ថាប័ន​ពាណិជ្ជកម្ម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​បរិមាណ​ទំនិញ​ដែល​បាន​ដឹកជញ្ជូន​រវាង​ប្រទេស​ជាច្រើន​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កើន​ឡើង ៣.៥% នៅ​ឆ្នាំនេះ​គឺ​កើន​ឡើង​ពី ៣% ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO) រំពឹង​ទុក​នៅ​ក្នុង​ការ​ព្យាករណ៍​ដំបូង​របស់​ខ្លួន​សម្រាប់​ឆ្នាំនេះ​កាលពី​ខែ​មេសា​។ នៅ​ឆ្នាំ២០២៣ ការ​ព្យាករណ៍​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​នឹង​កើន​ឡើង​ត្រឹមតែ ១% ប៉ុណ្ណោះ​ដែល​ធ្លាក់​ចុះ​ពី ៣.៤% ដែល​ត្រូវ​បាន​រំពឹង​ទុក​កាលពី​ពេលមុន​។ អគ្គ​នាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក លោកស្រី Ngozi Okonjo-Iweala បាន​ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ថា រូបភាព​សម្រាប់​ឆ្នាំ២០២៣ នឹង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​។ សេដ្ឋកិច្ចវិទូ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និយាយ​ថា នៅ​ឆ្នាំនេះ​ការ​កើន​ឡើង​ដែល​បាន​ព្យាករណ៍​ខ្ពស់​នៃ​ទំហំ​ពាណិជ្ជកម្ម​ គឺ​ផ្តើម​ចេញពី​ទិន្នន័យ​ល្អ​ប្រសើរ​បាន​មក​ដល់​នៅ​ពាក់​កណ្តាល​ឆ្នាំ ដែល​រួមចំណែក​ដល់​ការ​ព្យាករណ៍​កាន់​តែ​ច្បាស់ និង​ការ​រីក​ចម្រើន​នៃ​ទំហំ​ពាណិជ្ជកម្ម​មកពី​ប្រទេស​ផលិត​ប្រេង និង​ឧស្ម័ន​នៅ​មជ្ឈិមបូព៌ា ខណៈ​ការ​ផ្គត់ផ្គង់​មកពី​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​គេ​គេច​បញ្ចៀស ហើយ​បណ្តា​ប្រទេស​ដែល​កំពុង​ប្រើប្រាស់​បាន​ស្វែងរក​ប្រភព​ផ្សេង​មក​ជំនួស​។

អង្គការ WTO បាន​ដាក់​ចេញ​នូវ​កត្តា​ជាច្រើន​ដែល​ថ្លឹងថ្លែង​លើ​ពាណិជ្ជកម្ម រួម​ទាំង​តម្លៃ​ថាមពល​ខ្ពស់​ដែល​បណ្តាល​មក​ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ដែល​បាន​ជំ​រុញឱ្យ​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ​ដែល​ជា​អ្នក​ប្រើប្រាស់​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​ធំ​របស់​រុស្ស៊ី ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ទីក្រុង​មូ​ស្គូ​។​ លោកស្រី Okonjo-Iweala និយាយ​ថា បច្ចុប្បន្ន​នេះ​សេដ្ឋកិច្ច​ពិភពលោក​ប្រឈម​នឹង​វិបត្តិ​ច្រើន​។ ការ​រឹតត្បិត​រូបិយវត្ថុ​កំពុង​ថ្លឹងថ្លែង​លើ​កំណើន​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ លោកស្រី​និយាយ​ថា ​តម្លៃ​ថាមពល​ខ្ពស់​នៅ​អឺរ៉ុប​កំពុង​ដាក់​សម្ពាធ​លើ​គ្រួសារ និង​ពាណិជ្ជកម្ម ហើយ​នៅ​ក្នុង​ប្រទេស​ចិន​ការ​ផ្ទុះ​ឡើង​ជំងឺ COVID-19 បន្ត​ប៉ះពាល់​ផលិតកម្ម និង​ជីវភាព​សេដ្ឋកិច្ច​ធម្មតា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm