អ្នកនាំពាក្យនគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣២នាក់ បានស្លាប់ ក្នុងការបាញ់ប្រហារមួយនៅខេត្តភាគឦសាន ប្រទេសថៃ។
យោងតាមនគរបាលក្នុងតំបន់បានឲ្យដឹងថា ជនសង្ស័យនៅមានសេរីភាពនៅឡើយ។ ជនរងគ្រោះរួមមានទាំងកុមារ និងមនុស្សពេញវ័យ។ ខ្មាន់កាំភ្លើងត្រូវបានគេជឿថា ជាអតីតមន្ត្រីនគរបាល។
នាយករដ្ឋមន្ត្រីថៃ បានប្រកាសដល់គ្រប់ទីភ្នាក់ងារទាំងអស់ ដើម្បីមានវិធានការចាប់ខ្លួន អ្នកបាញ់ប្រហារ។
