Maguire និង Varane អវត្តមាន​ពី Man United ពេល​ជួប Omonia Nicosia នៅ Europa League

2022/10/06 10:15:16 pm        68

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បានបង្ហាញ​បញ្ជី​កីឡាករ ២២នាក់​សម្រាប់​ការ​ប្រកួត​ជុំ​បន្ត​នៃ​ក្របខណ្ឌ UEFA Europa League យប់​នេះ ដោយ​គេ​មិនឃើញ​មាន​វត្តមាន​ខ្សែ​ការពារ​កណ្តាល​ទាំង​ពីររូប Harry Maguire និង Raphael Varane​។

​​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo ស្ថិតក្នុង​បញ្ជី​របស់លោក Erik ten Hag ហើយ​រំពឹងថា​នឹង​ជា​ជម្រើស ១១នាក់​ដំបូង​ផងដែរ​សម្រាប់​ជំនួប​នៅ​ទឹកដី​កោះ​ស៊ី​ប​នេះ​។ ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង ហើយក៏​មិនត្រូវ​ផ្លាស់ប្តូរ​ចូល​ដែរ​ក្នុង​បរាជ័យ​នៅ​ទឹកដី Manchester City កាលពី​យប់​ថ្ងៃ​សៅរ៍ ៦-៣​។ ​មានរឿង​រកាំ​រកូស​ច្រើន​ពី​ការសម្រេចចិត្ត​របស់​អ្នកចាត់ការ Erik ten Hag ពី​ការប្រើប្រាស់ Ronaldo តែ​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ប្រាប់​ពី​មូលហេតុ​រួចរាល់​ដែរ​។

​​អតីត​អ្នកចាត់ការ Ajax រូបនេះ​លើកឡើងថា ការមិន​ប្តូរ​ចូល Ronaldo នៅ​វគ្គ​ទី២ ពេលដែល Manchester City នាំមុខ ៤-០ នៅ​វគ្គ​ទី១ ទៅហើយនោះគឺ​លោក​គោ​រព Ronaldo គោរព​អាជីព​ជោគ​ជ័យ​របស់គេ និង​មិន​ចង់ឱ្យ Ronaldo ចូល​លេង​ក្នុងស្ថានភាព​អាក្រក់​បែប​នេះឡើយ​។ ​Manchester United កំពុងមាន ៣​ពិន្ទុ​ក្នុង​ដៃ​ពី​ការប្រកួត​នៅ Europa League នេះ​តាមរយៈ​ជ័យជំនះ​នៅ​ទឹកដី Sheriff Tiraspol ដែល​ក្នុងនោះ Ronaldo ស៊ុត​បញ្ចូល​ទី ១គ្រាប់​ជា​បាល់​ពិន័យ ១១ម៉ែត្រ និង​ជា​គ្រាប់​ដំបូង​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​ដែល Ronaldo រកបាន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm