ស្នងការរងនគរបាល បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣៤នាក់ បានស្លាប់ ក្នុងការបាញ់ប្រហារមួយនៅខេត្តភាគឦសាន ប្រទេសថៃ។ យោងតាមនគរបាលក្នុងតំបន់បានឲ្យដឹងថា ជនសង្ស័យនៅមានសេរីភាពនៅឡើយ។ ជនរងគ្រោះរួមមានទាំងកុមារ២២នាក់ រួមមនុស្សពេញវ័យ។ អត្រាកាន់កាប់កាំភ្លើងនៅក្នុងប្រទេសថៃនៅមានកម្រិតខ្ពស់ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ ប៉ុន្តែតួលេខផ្លូវការមិនបានរួមបញ្ចូលចំនួនដ៏ច្រើននៃអាវុធខុសច្បាប់។
