​សម្តេចតេជោ៖ មានតែកិច្ចសហការសាមគ្គីអន្តរជាតិជាធ្លុងមួយ ទើបអាចដោះស្រាយបញ្ហាបរិស្ថានបាន

2022/10/06 05:47:36 pm        759

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណ បក្ស​ប្រជាជន កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​ថ្លែងថា​៖​បញ្ហា​បរិស្ថាន​មិន​ស្គាល់​ព្រំដែន​ប្រទេស​ឡើយ ហេតុនេះ មានតែ​កិច្ច សហប្រតិបត្តិការ និង​សាមគ្គី​អន្តរជាតិ​ជា​ធ្លុង​មួយ​ប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​បញ្ហា​ប្រឈម បរិស្ថាន​សកល​ដោយ​ប្រសិទ្ធភាព និង​ជួយសង្គ្រោះ​ភពផែនដី​យើង​ពី​គ្រោះមហន្តរាយ​ទាំងឡាយ សម្រាប់​ជនានុជន​របស់​យើង​ជា​រៀង​ដរាប​តទៅ។​

​ថ្លែង​តាម​ប្រព័ន្ធ​វីដេអូ ទៅកាន់​ពិធី​បើក​សន្និសីទ​គណបក្ស​អន្តរជាតិ នៅ​ទីក្រុង Yuzhno-Sakhalinsk, សហព័ន្ធរុស្ស៊ី​ក្រោម​ប្រធានបទ «​គោល នយោបាយ​បរិស្ថាន និង ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​ពី​ភូមិគ្រឹះ​ក្រុង​តាខ្មៅ​នា​រសៀល​ថ្ងៃទី​៦​តុលា​នេះ សម្តេច​បាន​លើកឡើងថា​ កម្ពុជា​ក៏បាន​កំណត់ ការអភិវឌ្ឍ​បៃតង និង​ការ​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ ជា​សមាសភាព​ដ៏​សំខាន់​នៃ​ការកសាង​ភាព​ធន់​របស់​សេដ្ឋកិច្ចកម្ពុជា​នៅក្រោយ​វិបត្តិ​នៃ​ជំងឺ កូ​វីដ​-១៩ និង​បានកំណត់​ក្នុង​ច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ច្បាប់ វិនិយោគ​ថ្មី នូវ​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​ថាមពលបៃតង​, សេដ្ឋកិច្ច​ច​ក្រា​និង​កិច្ច ការពារ​បរិស្ថាន ផងដែរ​។​

​សម្តេច​មានប្រសាសន៍ថា​ជា​ទិសដៅ​បន្ត​, សម្តេច​យល់ថា យើង​ត្រូវ​បន្ត​លើក​កិច្ចសហប្រតិបត្តិការ និង​សាមគ្គី​អន្តរជាតិ ទាំង​ទ្វេភាគី និង​ពហុភាគី ដោយ​ទុក​ភាពខុសគ្នា​ផ្នែក​ប្រព័ន្ធ​ដឹកនាំ​, នយោបាយ​, វប្បធម៌ និង ជំនឿ​សាសនា​ដោយឡែក ។ ការគាំទ្រ​ហិរញ្ញវត្ថុ និង​ការផ្ទេរ​បច្ចេកវិទ្យា​ពី​ប្រទេស​អភិវឌ្ឍ​ដល់ ប្រទេស​កំពុង​អភិវឌ្ឍ គឺជា​ប្រការ​ចាំបាច់ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បរិ​សា្ថ​នស​កលឱ្យកាន់តែ​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

ជាមួយគ្នានេះ​, យើង​ក៏​គួរ​ផ្តោតជាសំខាន់ ផងដែរ លើ​ការកសាង និង​ការធ្វើសមាហរណកម្ម​ធ​ន​ធាន​មនុស្ស តាមរយៈ​ការចែករំលែក ចំណេះដឹង​អំពី​ការដោះស្រាយ​បញ្ហា​បរិស្ថាន និង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ជាដើម ដើម្បី​ឆ្លើយ តប​ទៅនឹង​ភាព​បន្ទាន់​នៃ​បញ្ហា​បរិស្ថាន​សកល ។​ជារួម​, កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច ហើយ​យើង​ត្រូវការ​ដៃគូ ទាំង​សាធារណៈ និង ឯកជន ដើម្បី​ជួយ​យើង​សម្រេចបាន​នូវ​ការប្ដេជ្ញាចិត្ត​ទាំងនេះ​៕ អត្ថបទ​៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
2026/05/14 11:50:13 am        1
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា
2026/05/14 11:48:24 am        1
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
2026/05/14 11:36:40 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំង រុះរើអភិបាលតំបន់ចំនួនពីររូប ដែលមានព្រំដែនជាប់ជាមួយប្រទេសអ៊ុយក្រែន

2026/05/14 12:21:21 pm
​ពលរដ្ឋវ៉េណេស៊ុយអេឡា ច្រានចោលការលើកឡើងរបស់លោកTrump ថា ប្រទេសរបស់ពួកគេក្លាយជារដ្ឋទី៥១របស់អាមេរិក
2026/05/14 12:16:15 pm
​កម្ពុជាត្រៀមអញ្ជើញក្លិបខ្លាំងៗជប៉ុន ចិន ឥណ្ឌូនេស៊ី និងវៀតណាម មកប្រកួតដណ្ដើម​ប្រាក់រង្វាន់​សម្ដេចបវរធិបតី ឆ្នាំ២០២៦
2026/05/14 12:11:29 pm
​សមាជិកក្រុមសាធារណរដ្ឋអាមេរិកបែកចេញពីក្រុម ខណៈព្រឹទ្ធសភាបរាជ័យក្នុងការទប់ស្កាត់អំណាចសង្គ្រាមរបស់លោកTrump
2026/05/14 12:11:24 pm
​លោក Xi បង្ហាញពីវឌ្ឍនភាពពាណិជ្ជកម្ម ខណៈមាន​កិច្ចប្រជុំកំពូលដ៏ធំបំផុត ជាមួយលោក​ Trump
2026/05/14 12:08:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/13 08:52:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/13 09:40:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am