លោក គីម វីរ: សំណូមពរដល់ពលរដ្ឋ រស់នៅតំបន់ទឹកជំនន់ត្រូវរាយការណ៍បន្ទាន់ ក្នុងករណីប្រឈមធ្ងន់ធ្ងរ

2022/10/07 01:38:52 am        136

បន្ទាយមានជ័យ៖ លោក គីម វីរ: ជាអគ្គលេខាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ​ បាន​ដឹក​នាំ​ក្រុមការងារសហការ​​​​ជា​មួយ​​កងកម្លាំង​ចម្រុះ​​​ចុះ​ពិនិត្យស្ថានភាពទឹកជំនន់ និងចុះចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋ​តាមខ្នងផ្ទះ​ដែលកំពុងប្រឈមដោយទឹកជំនន់ ​ក្នុង​ស្រុក​មង្គលបុរី ​ស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ ។ ក្នុង​ពេល​ចុះ​ចែក​អំណោយ ​តាមខ្នង លោក គីម វីរ: បានឱ្យដឹងថា ដោយមានការយកចិត្តទុកបំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​និង​ជា​​ប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះ (គ.ជ.គ.ម)​រួមទាំងការណែនាំរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ (គ.ជ.គ.ម) ​បានចាត់​ឱ្យក្រុមការងារថ្នាក់ជាតិចុះពិនិត្យជាបន្ទាន់ ដេីម្បីពិនិត្យ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ។

លោក គី ម វីរ:  អគ្គលេខាធិការ  (គ.ជ.គ.ម) បានពាំនាំនូវការសាកសួរសុខទុក្ខ អាណិតស្រលាញ់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះបងប្អូនជនរួមជាតិដែលរងគ្រោះដោយទឹកជំនន់ ពេលនេះ​ហេីយទោះជាទឹកបន្តស្រកទៅវិញជាបណ្តើរ

ក៏​សម្តេចទាំងពីរ​នៅតែបន្តយកចិត្តទុក​ដាក់​ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជានិច្ច។​ អគ្គលេខាធិការ រូបនេះ ថ្លែងថា មកដល់ពេលនេះឃេីញថាបណ្តាភូមិសាស្រ្តនៃទឹកជំនន់​តាមស្រុកក្នុងខេត្តបន្ទាយមានជ័យ​មួយចំនួនទឹកបានស្រកបន្តិចបន្តួច ដែលពុំទាន់មានស្ថានភាពធ្ងន់ធ្ងរណាមួយបានកេីត​ឡេីងប៉ះពាល់ដល់ប្រជាពលរដ្ឋ​នៅឡេីយទេ។

ក្នុងពេលចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ លោក គីម វីរៈ បានសំណូមពរដល់ប្រជាពលរដ្ឋដែលប៉ះពាល់ហើយពុំជម្លៀសទៅទីទួលសុវត្ថិភាព ត្រូ វរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ក្នុងករណីស្ថានភាពប្រឈមធ្ងន់ធ្ងរ ដេីម្បីទទួលបានការជួយសង្គ្រលះទាន់ពេល វេលា។ ទន្ទឹមគ្នានេះ លោក បានស្នេីដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវសហការគ្នាចុះតាមដានជាប់ជាប្រចាំអំពីស្ថានភាព និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ៗរូប។យ៉ាងណាក្តី ក្នុងនាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចជាស្រេចនូវកងរុករក និងសង្គ្រោះមហន្តរាយ​ទាំង១៦កង សម្រាប់ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋគ្រប់ពេលវេលា។

បន្ថែមលើសពីនេះ ដើម្បីជាគិតគូរដល់ការស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ ក្នុងនាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​បានដាក់បទបញ្ជាដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុកឱ្យសិក្សាលំអិតពីការខូចខាតដល់ផ្លូវលំជនបទនានា ហើយបន្តសហការជាមួយ ក្រសួង និងមន្ទីរ ជំនាញ ធ្វើការស្តាឡើងវិញជាបន្ទាន់ពេលទឹកស្រកអស់ ដើម្បីជួយសម្រួលដល់ការប្រកបរបរក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញ។បេីតាមរបាយការណ៍របស់គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថាខេត្តប្រឈមទឹកជំននលមាន៤ខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងសៀមរាប ខណ:ខេត្តសៀមរាបមានទំហំប៉ះពាល់ច្រេីនជាងគេ៕ អត្ថបទ៖ សេក ឧត្ដម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm