កម្ពុជា កំណត់គោលដៅកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែក មកត្រឹម០,៣៥% នៅឆ្នាំ២០៣០

2022/10/07 02:07:19 am        29

ភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអៈអាងថា ព្រះរាជាណាចក្រកម្ពុជា កំណត់គោលដៅកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែក មកត្រឹម០,៣៥% នៅឆ្នាំ២០៣០។

​ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ស៊ា ហួង យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសស្ដីពីការ​បង្កើតផែនទីបង្ហាញផ្លូវ​ នៃការគ្រប់គ្រង ​និង​បង្ការភាពពិការភ្នែក​ឆ្នាំ២០២១-២០៣០​ នៅថ្នាក់ក្រោមជាតិ និង​អបអរសាទរទិវាសុខភាពភ្នែកពិភពលោក ២០២២ ដែលរៀបចំឡើងដោយកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ដោយមានការគាំទ្រពីមូលនិធិថែទាំភ្នែក មូលនិធិហ្វ្រេដហូឡូ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ។

ឯកឧត្តម រដ្ឋលេខាធិការ បន្តទៀតថា យើងបានមកជួបប្រជុំគ្នា ដើម្បីរៀបចំបង្កើផែនទីបង្ហាញផ្លូវ​ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រជាតិលើកទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ២០២១-២០៣០។ ការវិនិយោគលើកម្មវិធីសុខភាពភ្នែកនិង ការអនុវត្តសកម្មភាពភ្នែកនានារបស់ថ្នាក់ក្រោមជាតិ គឺចាំបាច់ខ្លាំងណាស់​ដើម្បីធានាលើការ​ពង្រឹងគុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកទូទាំង​ព្រះរាជាណាចក្រកម្ពុជាឈានទៅរកការកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកមកត្រឹម ០៣៥% នៅឆ្នាំ ២០៣០។ សម្រាប់ការចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកក្នុងឆ្នាំ២០២២នេះ ឯកឧត្តម សូមលើកទឹកចិត្តដល់ ក្រុមគ្រួសារនីមួយៗ អ្នកដែលមានសមាជិកគ្រួសារមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ អ្នកដែលមានប្រវត្តិគ្រួសារនៃជំងឺទឹកដក់ក្នុងភ្នែក (សម្ពាធភ្នែកឡើងខ្ពស់ ឬមានផលវិបាកប៉ះពាល់ដល់គំហើញ) អ្នកមានជំងឺ ទឹកនោមផ្អែម ឬលើសឈាម អ្នកដែលមានប្រវត្តិនៃការជក់បារីយូររ៉ាំរ៉ៃ ត្រូវតែទៅរកគ្រូពេទ្យពិនិត្យភ្នែកយ៉ាង ហោចណាស់បានម្តងដែរក្នុងមួយឆ្នាំ។ យើងនាំគ្នាចូលរួមសកម្មភាព "ស្រឡាញ់ភ្នែករបស់អ្នក!”

បើតាមឯកឧត្តម សាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រជាតិទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ២០២១-២០៣០ជាផ្លូវការ ដែលមានគោលដៅ ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកឱ្យនៅត្រឹម០,៣៥% នៅឆ្នាំ២០៣០។ ឆ្លើយតបទៅនឹងផែនការ យុទ្ធសាស្ត្រថ្នាក់ជាតិ ថ្ងៃនេះយើងទាំងអស់គ្នាចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវដែលនេះជាសក្ខីភាពបង្ហាញថាថ្នាក់ក្រោមជាតិ មានការតាំងចិត្តរបស់ខ្លួនយ៉ាងមុតមាំក្នុងការចូលរួមកាត់បន្ថយភាពពិការភ្នែកដែលអាច​ជៀសវាង​បាន។

ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពីការបង្កើតផែនទីបង្ហាញផ្លូវនៃការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ ២០២១-២០៣០ នៅថ្នាក់ក្រោមជាតិ និងអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ២០២២ ឯកឧត្តម អែន ឌូស ហ្ស៊ីប្រាហ្គ (H.E Andreas Zurbrugg) ឯកអគ្គរដ្ឋទូតរង អូស្ត្រាលីប្រចាំព្រះ រាជាណាចក្រកម្ពុជា បានថ្លែងថា អ្វីដែលយើងបានធ្វើនូវការបង្កើតផែនទីបង្ហាញផ្លូវនៃការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ ២០២១-២០៣០ នៅថ្នាក់ក្រោមជាតិ ទន្ទឹមនឹងអូស្រ្តាលី និងធ្វើអ្វីៗជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាការផ្តល់សេវាថែទាំភ្នែក បង្ការ និងទប់ស្កាត់ភាពងងឹតភ្នែកនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតរង អូស្ត្រាលីប្រចាំព្រះ រាជាណាចក្រកម្ពុជា ក៏សូមកោតសរសើរនូវជម្រើស ក៏ដូចជាវិសាលភាពនៃផែនការ ដែលកម្ពុជា បានបង្កើតឡើងផែនទីបង្ហាញផ្លូវនេះ គឺជាប្រភពមួយជាមគ្គុទេសក៍ សម្រាប់នាំយើងឲ្យដើរត្រូវទិសដៅអនុវត្តន៍ និងមានអ្វីៗដែលជាសម្ភារៈឧបករណ៍ ដែលអូស្រ្តាលី បានជួយគាំទ្រដល់ប្រព័ន្ធសុខភាពនៅកម្ពុជា ជាយូរយារណាស់មកហើយ៕ អត្ថបទ ៖ រដ្ឋា



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm