
អនុរដ្ឋលេខាធិការទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន លោក Seiji Kihara នៅថ្ងៃព្រហស្បតិ៍នេះ បានរៀបរាប់ពីសេចក្តីប្រកាសរបស់ក្រសួងការពារជាតិជប៉ុន ពាក់ព័ន្ធនឹងការបាញ់មីស៊ីលបាលីស្ទិក ២គ្រាប់របស់កូរ៉េខាងជើង ហើយលោកបានលើកឡើងពីការថ្កោលទោសរបស់ជប៉ុនចំពោះសកម្មភាពដ៏គគ្លើនបែបនេះ ខណៈដែលលោកបង្ហាញក្តីកង្វល់ពីបច្ចេកវិទ្យាមីស៊ីលដ៏ជឿនលឿនរបស់ទីក្រុងព្យុងយ៉ាង និងលទ្ធភាពនៃការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នាពេលខាងមុខ។
លោក Kihara បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតូក្យូថា ពួកយើងគិតថា មាននូវលទ្ធភាពមួយដែលកូរ៉េខាងជើងនឹងបង្កើនសកម្មភាពបង្ករឿងរបស់ពួកគេ ដែលរួមទាំងការសាកល្បងអាវុធនុយក្លេអ៊ែរ៕
