
អន្ដរជាតិ៖ កាលពីថ្ងៃពុធម្សិលមិញ រដ្ឋជាសមាជិកមួយចំនួនរបស់អង្គការសហប្រជាជាតិ(UN) បានថ្កោលទោសសកម្មភាពកាលពីពេលថ្មីៗកន្លងមកនេះ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការបាញ់សាកល្បងមីស៊ីលបាលីស្ទិកនៅឧបទ្វីបកូរ៉េ។
យោធាកូរ៉េខាងត្បូង បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិក ១គ្រឿងទៀតឆ្ពោះទៅកាន់ដែនសមុទ្រនៅភាគខាងកើត។
ក្រោយការបាញ់មីស៊ីលកាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល់បានី ន័រវែស និងអៀរឡង់ បានអំពាវនាវឲ្យមានជំនួបបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN៕
