មន្រ្តីការទូតជប៉ុន និងរដ្ឋាភិបាលទីក្រុងតូក្យូ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តុលាការយោធាសហភាពមីយ៉ាន់ម៉ា បានកាត់ទោសអ្នកសារព័ត៌មានជប៉ុនម្នាក់ គឺលោក Toru Kubota ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ក្រោយរូបលោកថតសកម្មភាពធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែកក្កដាកន្លងទៅ។
លោក Tetsuo Kitada គឺជាអនុប្រធានបេសកកម្មរបស់ស្ថានទូតជប៉ុន បាននិយាយថា លោកKubota ត្រូវបានតុលាការយោធាមីយ៉ាន់ម៉ាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំសម្រាប់ការបំពានច្បាប់អន្តរការណ៍អេឡិកត្រូនិក និងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ សម្រាប់បទញុះញង់ ៕