ខេត្ត​កណ្ដាល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដើម្បី​ទាំង​អស់​គ្នា ដើម្បី​ជំរុញ​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​

2022/10/07 05:45:31 pm        66

កណ្ដាល៖ ​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាលបានប្រកាស​រៀបចំ​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នាឆ្នាំ​២០២២ ដើម្បី​គាំទ្រ​យុទ្ធនាការ “​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​” ដែលជា​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

​លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡានៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាលបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នេះធ្វើឡើង​រយៈពេល ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែល​រៀបចំ​ការប្រកួត​លើ ៣​ប្រភេទ​កីឡារួមមាន​កីឡាបាល់ទាត់ បាល់ទះ និង​កីឡាបាល់បោះ។​ ​លោក​បន្ដថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នា​នេះរៀបចំឡើង​ក្រោម​ប្រធានបទ “​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​” ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ចូលរួម​លេង​កីឡា​ដើម្បី​សុខុមាលភាព និង​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ ហើយក៏​ក្នុងន័យ​បំផុស​វិស័យ​កីឡា​នៅ​ខេត្តកណ្តាល​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​។​

​ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡា​ដដែលបន្ថែមថា ការប្រកួត​ប្រចាំ​ឆ្នាំនេះក៏​ជា​ឱកាសបំផុស​ចលនា​កីឡា​ក្នុង​ខេត្ត ជំរុញ​ទឹកចិត្ត​យុវជន​ឲ្យ​ងាក​មក​នាំគ្នា​ចូលរួម​លេង​កីឡា ដើម្បី​ជ្រើសរើសកីឡាករ​-​កីឡាការិនី​ឆ្នើមសម្រាប់​តំណាង​ខេត្ត ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​នាពេលខាងមុខ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ជាតិ ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ។​ ​សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​នេះកីឡាបាល់ទាត់គឺមាន​ក្រុម​បុរស ១៥​ក្រុម និង​នារី ៤​ក្រុម​ចូលរួម។ រីឯ​កីឡាបាល់ទះគឺមាន​ក្រុម​បុរស ៤​ក្រុម និង​នារី ៣​ក្រុម​ចូលរួម គ្រា​ដែល​កីឡាបាល់បោះគឺមាន​ក្រុម​បុរស ៤​ក្រុម និង​នារី ៣​ក្រុម​ចូលរួម​ដូចគ្នា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm