រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការពារបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបត្រូវតែសម្រេចចិត្តថា តើខ្លួនចង់ឲ្យជម្លោះនៅអ៊ុយក្រែនត្រូវបានដោះស្រាយតាមច្រកការទូត ឬតាមឥរិយាបថហិង្សា។
ពេលត្រូវបានសួរចំពោះការអត្ថាធិប្បាយលើសំណើ ដែលត្រូវបានរាយការណ៍របស់ប្រទេសអូទ្រីស ក្នុងការរៀបចំការចរចាបន្ធូរបន្ថយភាពតានតឹង លោកស្រី Zakharova បាននិយាយថា ទីក្រុង Moscow អាចសម្លឹងមើលការផ្ដួចផ្ដើមបែបនេះ បន្ទាប់ពីសហភាពអឺរ៉ុបដឹងខ្លួនឯងថា ត្រូវឈរនៅកន្លែងណាសម្រាប់ជម្លោះនៅអ៊ុយក្រែន។ លោកស្រី Zakharova បាននិយាយថា ដំបូងសហភាពអឺរ៉ុបគួរតែសម្រេចចិត្តដោយខ្លួនឯង ដោយជំរុញឲ្យប្លុកនេះសម្រេចចិត្តថា តើខ្លួនកំពុងស្វែងរកគោលនយោបាយបរទេសបង្រួបបង្រួម ឬការសម្រេចចិត្តទាំងនោះត្រូវបានដោះស្រាយដោយរដ្ឋជាសមាជិកនិមួយៗ។
លោកស្រីបាននិយាយថា ប្រទេសរុស្ស៊ីបានឮម្តងហើយម្តងទៀតនូវ "សេចក្តីថ្លែងការណ៍ផ្ទុយគ្នា" ដែលចេញមកពីសហភាពអឺរ៉ុប។ លោកស្រី Zakharova បានកត់សម្គាល់ថា គំនិតផ្តួចផ្តើមជាច្រើនដែលសន្មតិថា ត្រូវបានដាក់ចេញដោយរដ្ឋជាសមាជិក ហើយក្រោយមកត្រូវបានដកចេញ ឬលែងធ្វើទៀត ព្រោះវាមិនត្រូវបានអនុម័តដោយទីក្រុងប្រ៊ុចសែល៕
អត្ថបទ៖ សុខមាន