បណ្ដា​ប្រទេស​នៅ​លើ​សកល​លោក​រក​ឃើញ​ករណី​ឆ្លង និង​ស្លាប់​ច្រើន​បំផុត​ដោយសារ​ជំងឺ COVID-19

2021/04/27 09:59:58 am        79

​ពិភព​លោក៖ រថយន្ត​គិលានសង្គ្រោះ​ផ្ទុក​ដោយ​អ្នកជំងឺ​ពិបាក​ដកដង្ហើម បាន​ត្រៀបត្រា​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ស្រប​ពេល​​បណ្ដា​ប្រទេស​នៅ​លើ​សកលលោក រក​ឃើញ​ករណី​ឆ្លង និង​ស្លាប់​ច្រើន​បំផុត​ដោយ​សារ​ជំងឺ COVID-19 កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​នៅ​សហរដ្ឋអាមេរិក​ក្រុម​មេដឹកនាំ​ទីក្រុង​ដឺ​ទ្រ័​រ រដ្ឋ​មី​ឈី​ហ្គែ​ន បាន​ចាប់ផ្ដើម​ផែន​ការ​ដើរ​គោះទ្វារ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ ដើម្បី​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​មក​ទទួល​ការ​ចាក់ ​វ៉ាក់សាំង​ជំងឺ​ដ៏​កាច​សហាវ​មួយ​នេះ។​ ​នៅ​ក្នុង​សប្ដាហ៍​នេះ ប្រេ​ស៊ី​ល​បាន​ក្លាយ​ជា​ប្រទេស​ទី​៣ បន្ទាប់ពី​សហរដ្ឋ​អាមេរិក និង​ប៉េ​រូ​រាយ​ការណ៍​ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-19​ ច្រើនជាង ៤​ពាន់​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង។ ចំណែក​ឯ​ប្រទេស​ឥណ្ឌា​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជិត ១២៧.០០០​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ ហើយ​អ៊ីរ៉ង់​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19​ ច្រើន​បំផុត​រយៈពេល ​៣​ថ្ងៃ​ជាប់ៗ​គ្នា​ចំនួន​ជិត ២២.៦០០​នាក់។​ ​នៅ​ក្នុង​រដ្ឋ​រី​យ៉ូ ដឺ ចា​ណេ​រ៉ូ សេវាកម្ម​សង្គ្រោះ​បន្ទាន់​មាន​ការងារ​ធ្ងន់​បំផុត ចាប់​តាំង​ពី​ការ​រីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 ក្នុង​នោះ​រថយន្ត​គិលានសង្គ្រោះផ្ទុក​ដោយ​អ្នកជំងឺ​គ្រប់​វ័យ បាន​នៅ​ត្រៀប​ត្រា​ពាសពេញ​មន្ទីរពេទ្យដែល​មាន​អ្នកជំងឺ​លើស​ចំណុះ និង​ពិបាក​មើលថែ​ពួកគេ។​

​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ៩០% នៃ​គ្រែ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ពេញ​ដោយ​អ្នកជំងឺ COVI​D​-19 ហើយ​ទីក្រុង​ជាច្រើន​បាន​រាយការណ៍​ថា ប្រជាពលរដ្ឋបាន​ស្លាប់​នៅ​តាម​ផ្ទះដោយសារ​កង្វះខាតការ​ព្យាបាល។​ ​លោក អា​ដ្រៀ​ន​ណូ ប៉េ​រ៉េ​រ៉ា ប្រធាន​សេវាកម្ម​សង្គ្រោះ​បន្ទាន់នៅ​ទីក្រុង​ឌូ​ក្វេ ដឺ កា​ហ្សៀ​ស ដែល​ជា​ទីក្រុង​ក្រីក្រនៅ​ក្រៅ​ទីក្រុង​រី​យ៉ូបាន​និយាយ​ថា ពួក​យើង​កំពុង​រស់​ក្នុង​រលក​ទី​៣ ​នៃ​ជំងឺ COVID-19។ ពួក​យើង​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ចូល​ច្រើនជាង ​៣​ដង បើ​ប្រៀបធៀប​នឹង​រលក​មុន​ៗ។​ ​សូម​បញ្ជាក់​ថា ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-19 ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើន​ឡើង​ជាង ៣៤​ម៉ឺន​នាក់ ដែល​ជា​ករណី​ស្លាប់​ខ្ពស់​បំផុត​លំដាប់​លេខ​២ ​នៅ​លើ​ពិភពលោកបន្ទាប់ពី​សហរដ្ឋអាមេរិក ដែល​មាន​មនុស្ស​ស្លាប់​ជិត ៥៦​ម៉ឺន​នាក់៕​

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        174
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        214
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm