បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានវាយបកយកឈ្នះនៅទឹកដី Omonia Nicosia ៣-២ ដែលជាជ័យជំនះទី២ នៅក្របខណ្ឌ UEFA Europa League។ អ្នកចាត់ការ Erik ten Hag បានដាក់ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo ចូលលេង ១១នាក់ដំបូងរួមជាមួយខ្សែបម្រើ Casemiro ផងដែរ។

កីឡាករវ័យ ៣៧ឆ្នាំ Ronaldo នៅតែមិនអាចរកគ្រាប់បាល់បាន បើទោះបីជាមានឱកាសច្រើនលើកតែសុទ្ធតែជួយបានដោយអ្នកចាំទី និងគ្មានសំណាង។ ក្រុមម្ចាស់ផ្ទះកោះស៊ីបបាននាំមុខមុនដោយ Karim Ansarifard មុនពេលដែលកីឡាករបម្រុងទាំងពីរនាក់ Marcus Rashford រកបានពីរគ្រាប់ម្នាក់ឯង និង Anthony Martial មួយគ្រាប់វាយបកយកឈ្នះវិញ ៣-២ ខណៈម្ចាស់ផ្ទះតបបានមួយគ្រាប់វិញចុងម៉ោង។ បីពិន្ទុនេះធ្វើឱ្យ Manchester United ឈរលេខ២ ក្នុងពូលតាមពីក្រោយ Real Sociedad ដែលមាន ៩ពិន្ទុពេញក្រោយយកឈ្នះនៅទឹកដី Sheriff Tiraspol ២-០ យប់មិញ។ ងាកមកកាំភ្លើងធំ Arsenal មិនភ្លាត់បីពិន្ទុឡើយក្រោយយកឈ្នះ Bodo /Glimt ៣-០ បន្តនាំមុខគេក្នុងពូល A មាន ៩ពិន្ទុពេញ៕
អត្ថបទ៖នាង សុភាវុធ