ប្រេ​ស៊ី​ល​បន្ត​នាំមុខគេ​ក្នុង​តារាង FIFA World Ranking ខណៈ​អេ​ស្ប៉ា​ញ​ធ្លាក់​ទៅ​ក្រោម​អ៊ីតាលី​

2022/10/07 07:07:40 pm        115

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បាន​បន្ត​នាំមុខគេ និង​ពន្លាត​ពិន្ទុ​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក FIFA World Ranking ស្រប​ពេលដែល World Cup 2022 នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​។ ​​ប្រេ​ស៊ី​ល​គឺជា​ក្រុម​តែមួយគត់​ដែលមាន​មុខ​នៅ​គ្រប់​ព្រឹត្តិការណ៍ World Cup ទាំងអស់ ខណៈ​ឆ្នាំនេះ​ពួកគេ​កំពុង​សម្លឹង​ពន្លាត​កំណត់ត្រា​ឈ្នះ​ជើងឯក​ច្រើនជាងគេ​ដល់ ៦​លើក​។

​ក្រោយ​ជ័យជំនះ​លើ​ហ្កា​ណា និង​ទុយ​នេ​ស៊ី​ធ្វើឱ្យ​ប្រេ​ស៊ី​ល​កាន់​តែមាន​ពិន្ទុ​នាំមុខគេ​ក្នុង​តារាង FIFA World Ranking ដាច់​ក្រុម​លេខ២ ប៊ែ​ល​ហ្ស៊ិ​ក​ដែល​ចាញ់​ហូ​ឡង់​នៅ​ក្របខណ្ឌ UEFA Nations League​។ ​ចំណែក​ក្រុម​អា​ហ្ស​ង់​ទីន​បន្ត​ឈរ​លេខ៣ តាម​ពីក្រោយ​ដោយ​បារាំង​លេខ៤ និង​អង់គ្លេស​លេខ៥​។ ​​ដោយឡែក​សម្រាប់​ជើងឯក​អឺរ៉ុប​អ៊ីតាលី​ដែល​ខកខាន​មិនបាន​លេង World Cup ឆ្នាំនេះបាន​ឡើង​មកឈរ​លេខ៦ ពីលើ​អេ​ស្ប៉ា​ញ​វិញ​។

​សម្រាប់​ក្រុម​ដែល​ហក់​ឡើង​ចំណាត់ថ្នាក់​គួរកត់សំគាល់ ​មាន​ក្រូ​អាស៊ី​ឡើង​ ៣​ចំណាត់ថ្នាក់មកឈរ​លេខ១២ អ៊ីរ៉ង់​ឡើង​ពីរ​ចំណាត់ថ្នាក់​មកឈរ​លេខ២០ និង​ស៊ែ​ប​លេខ២១​។ ​សម្រាប់​ក្រុម​ជំរើសជាតិ​កម្ពុជា​បាន​ធ្លាក់ចុះ ៣ចំណាត់ថ្នាក់​វិញ​មកឈរ​លេខ១៧៧ ពិភពលោក​ក្រោយ​ចាញ់​បង់​ក្លា​ដេ​ស​ក្នុងជំនួប​មិត្តភាព​កាលពី​ខែកញ្ញា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        151
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm