ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានាំយកថវិកាលោក ហ៊ុន ម៉ាណែត ប្រគល់ជូនគ្រួសារសពចំនួន២រូប ដែលពលីក្នុងការជួយសង្រ្គោះក្មេងប្រុស២នាក់ ដែលលង់ទឹក

2022/10/07 07:26:03 pm        631

ឧត្តរមានជ័យ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជានាំយកថវិការបស់លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធាន​យុវជន​គណបក្សថ្នាក់​កណ្តាល ប្រគល់ដល់គ្រួសារសពទាហាន​ចំនួន២រូប​ដែល​បាន​ពលី​ជីវិត​ក្នុងការជួយសង្រ្គោះអាយុជីវិតក្មេងប្រុសចំនួន២នាក់ ដែល​បាន​លង​ទឹក​ នៅ​ចំណុច​អាងអូរអង្រ្កង ​ស្ថិតនៅភូមិកញ្ជ្រៀប ​ឃុំគោកមន ​ស្រុកបន្ទាយអំពឹល ​ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកថ្មីនេះ។

លោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានយុវជន​គណបក្ស​ថ្នាក់​កណ្តាល ​បានពាំនាំនូវការសួរសុខទុក​និង​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ចំពោះ​គ្រួសារ​សព​ទាំងពីរ​ពីសំណាក់​លោក ហ៊ុន ម៉ាណែត ដែល​បាន​លះបង់​នូវ​អាយុ​ជីវិត​ក្នុង​បុព្វហេតុជួយសង្រ្គោះជីវិតក្មេង​ប្រុសចំនួន២រូប​ដែល​បានលងទឹក តែ​ជា​អកុសល​បន្ទាប់​ពី​ជួយសង្រ្គោះក្មេងទាំង២រួចផុត​ពី​ការ​លង​ទឹក​ហើយ​នោះ​ បែរជាយុទ្ធជន​ទាំង២ត្រូវ​ទឹក​គួច​បណ្តាល​ឲ្យ​ស្លាប់បាត់បង់ជីវិតទៅវិញ។

លោកបានបន្តថា ទាំងអស់នេះ​ហើយ​គឺ​ទឹកចិត្តមួយដ៏​មានតម្លៃ និង​គួរ​ឲ្យគេ​ឯង​គោរព​កោត​សរសើរ​ពី​វីរៈភាព​របស់​យុទ្ធជន​ទាំងពីររូប​ ​បើទោះបីយុទ្ធជនទាំង២បានស្លាប់បាត់បង់ជីវិត ​យ៉ាង​ណា​ក្តី​តែ​កេរ្តិ៍ឈ្មោះ​របស់​យុទ្ធជនទាំង២រូប​នៅតែដិតជាប់ក្នុងបេះដូង​ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។

ទន្ទឹមគ្នានោះដែរលោក បាន​ប្រគល់​ជូន​នូវ​ថវិកា​ដ៏​ថ្លៃថ្លា​របស់​លោក ហ៊ុន ម៉ាណែត ជូន​ចំពោះ​គ្រួសារ​សពទាំង២​គ្រួសារ​ ដោយ​មួយ​គ្រួសារ​សព​ទទួល​បាន​ថវិកា​ចំនួន ៧.៨២៧.៥ ដុល្លារ​អាម៉េរិក ​និង​ប្រាក់រៀល​ចំនួន​ ៦.០០០.០០០លានរៀល។

គួរបញ្ជាក់ថា កន្លងមក​លោក ​ហ៊ុន ម៉ាណែត ​ធ្លាប់​បាន​ឧបត្ថម្ភ​ជូន​ដល់​ក្រុមគ្រួសារ​សពទាំងពីររូប​​នូវ​ទឹក​ប្រាក់​ក្នុង​មួយ​គ្រួសារសព​ទទួល​បានម្នាក់ ១០លានរៀល ហើយ​បាន​ផ្ដល់​នូវ​ឋានន្តរសក្ដិ​មច្ឆាមរណៈថ្នាក់​អនុសេនីយ៍ត្រី​ជូន​ដល់​យុទ្ធជន​ទាំង​២រូបផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធិ 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        47
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm