បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានបង្ហើបពីគម្រោងចូលនិវត្តន៍របស់ខ្លួនពីក្រុមជំរើសជាតិដោយលើកឡើងថា World Cup 2022 នៅកាតាឆ្នាំនេះនឹងជា World Cup ចុងក្រោយនៃអាជីពរបស់ខ្លួន។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានលើកឡើងបែបនេះក្នុងកិច្ចសន្យាសម្ភាសន៍មួយជាមួយទូរទស្សន៍ EPSN ដោយថា គោលដៅរបស់ខ្លួនគឺមិនមែនសម្រេចឱ្យជោគជ័យ រឺបញ្ចប់អាជីពជាមួយភាពជោគជ័យណាមួយឡើយ ឈ្នះជើងឯករឺមិនឈ្នះជើង ឯកពិភពលោកជាមួយអាហ្សង់ទីន World Cup នៅកាតានឹងជា World Cup ចុងក្រោយរបស់ខ្លួន។ Lionel Messi បានបង្ហាញខ្លួនសរុប ៤លើករួចហើយនៅ World Cup ដែលរួមមានការបង្ហាញខ្លួនសរុប ១៩លើករកបាន ៦គ្រាប់។
ឆ្នាំដែលអាចនិយាយបានជោគជ័យបំផុតនៅ World Cup គឺ ២០១៤ នៅទឹកដីប្រេស៊ីលដោយឡើងដល់វគ្គផ្តាច់ព្រ័ត្រ តែចាញ់អាល្លឺម៉ង់ក្នុងម៉ោងបន្ថែមកាត់សេចក្តី។ Messi បានចូលលេងឱ្យក្រុមជំរើសជាតិអាហ្សង់ទីនដំបូងនៅឆ្នាំ២០០៥ និងបង្ហាញខ្លួនសរុប ១៦៤លើករកបាន ៩០គ្រាប់។ World Cup 2022 នៅកាតាខែក្រោយនេះនឹងជា World Cup លើកទី៥ ដែល Messi បានចូលរួមតាមស្មើកំណត់ត្រារបស់ Diego Maradona និង Javier Mascherano។ អាហ្សង់ទីនដែលឈរលេខ៣ ក្នុងតារាង FIFA World Ranking បច្ចុប្បន្នស្ថិតក្នុងពូល C ជាមួយអារ៉ាប៊ីសាអ៊ូឌីត ម៉ិកស៊ិក និងប៉ូឡូញ៕
អត្ថបទ៖នាង សុភាវុធ