Sampdoria តែងតាំង​អ្នកចាត់ការ​ថ្មី​អតីត​ខ្សែបម្រើ Inter Milan និង Lazio, Dejan Stankovic

2022/10/07 09:30:31 pm        63

​បាល់ទាត់៖ ​ក្លិប​​អ៊ីតាលី Sampdoria បាន​ប្រកាស​តែងតាំង​អ្នកចាត់ការ​ថ្មី​លោក Dejan Stankovic ដែល​ជា​អតីត​ខ្សែបម្រើ Inter Milan និង Lazio​។ បុរស​វ័យ ៤៤​ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​ដឹកនាំ​ក្រុម​ដល់​ដំណាច់​ឆ្នាំ​២០២៣ ជាមួយ​នឹង​លក្ខខណ្ឌ​បន្ត​បន្ថែម​។

​មុន​មកដល់ Sampdoria, Dejan Stankovic ទើបតែ​ចាក​ចេញពី​ក្លិប Red Star Belgrade កាលពី​ខែសីហា​ក្រោយ​ចំណាយពេល ២​ឆ្នាំ​កន្លះ​នៅ​ទីនោះ និង​ធ្លាប់​មាន​បទពិសោធន៍​ជា​ជំនួយការ​គ្រូ​បង្វឹក​នៅ Udinese រយៈពេល​ខ្លី​ផង​ដែរ​។ លោក Dejan Stankovic ធ្លាប់​ឈ្នះ​ជើងឯក​អ៊ីតាលី Serie A មួយ​លើក​ជាមួយ Lazio និង ៥លើក​ជាមួយ Inter Milan ក្នុងពេល​ជា​កីឡាករ និង​ជា​សមាជិក​របស់ Inter Milan ផង​ដែរ​ពេល​ឈ្នះ​ពាន UEFA Champions League កាលពី​ឆ្នាំ២០១០ ក្រោម​ការដឹកនាំ​របស់ Jose Mourinho​។

Sampdoria ទើបតែ​បញ្ចប់​តំណែង​អ្នកចាត់ការ Marco Giampaolo កាលពី​ថ្ងៃអាទិត្យ​ក្រោយ​ចាញ់ Monza ៣-០ ក្នុង​ទឹកដី​ខ្លួនឯង និង​ធ្លាក់ខ្លួន​ដល់​បាត​តារាង​មានតែ ២​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត ៨​លើក​រដូវ​កាល​នេះ​។ ការងារ​ដំបូង​របស់ Dejan Stankovic ​នឹង​ដឹកនាំ Sampdoria ទៅ​ទឹកដី​ក្រុម​លេខ ១៧ Bologna ថ្ងៃ​សៅរ៍​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm