រុស្ស៊ី៖ ទូរទស្សន៍រដ្ឋរុស្ស៊ីបានចេញផ្សាយវីដេអូជាអ្វីដែលខ្លួនបាននិយាយថា ជាការបណ្តុះបណ្តាលទាហានកេណ្ឌថ្មីនៅក្នុងតំបន់ Kherson។ វីដេអូនេះបង្ហាញពីសមយុទ្ធយោធានៅក្នុងតំបន់ទីក្រុង ខណៈក្រុមទាហានហ្វឹកហាត់បានរៀនពីរបៀបទប់ទល់ និងកំទេចគ្រឿងផ្ទុះ និងជីកលេណដ្ឋាន។

តំបន់ Kherson គឺជាដែនដីមួយក្នុងចំណោមដែនដីរបស់អ៊ុយក្រែនទាំង៤ ដែលត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធទៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការបោះឆ្នោតប្រជាមតិដែលរៀបចំដោយវិមានក្រឹមឡាំង ដែលអ៊ុយក្រែន និងប្រទេសលោកខាងលិចបានច្រានចោលថា មិនស្របច្បាប់។ ព្រំដែនត្រឹមត្រូវនៃតំបន់ដែលក្រុងមូស្គូកំពុងអះអាងនៅតែមិនច្បាស់លាស់ ប៉ុន្តែប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាការពារទឹកដីរួមមានតំបន់ Donetsk, Kherson, Luhansk និង Zaporizhzhia របស់អ៊ុយក្រែនតាមមធ្យោបាយរបស់លោក។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ស្ថានភាពនៅក្នុងទឹកដីថ្មីនឹងមានស្ថិរភាព។ ថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍លោកបាននិយាយថា លោកកំពុងធ្វើការលើការសន្និដ្ឋានថា ស្ថានភាពនឹងមានស្ថិរភាព ដូច្នេះយើងអាចអភិវឌ្ឍទឹកដីទាំងនោះយ៉ាងស្ងប់ស្ងាត់៕
អត្ថបទ៖ ប៊ុនថន