ថៃ ៖ នាយករដ្ឋមន្ត្រីថៃ បានចុះពិនិត្យកន្លែងកើតហេតុនៃការបាញ់ប្រហារ នៅមណ្ឌលថែទាំកុមារពេលថ្ងៃនៅតំបន់ភាគឦសានប្រទេស ដើម្បីគោរពវិញ្ញាក្ខន្ធដល់កុមាររាប់សិបនាក់ និងអ្នកស្លាប់ផ្សេងទៀត។ លោក Prayuth Chan-ocha បានដាក់ផ្កា និងបួងសួងនៅខាងក្រៅមជ្ឈមណ្ឌលក្នុងខេត្ត Nongbua Lamphu មួយថ្ងៃបន្ទាប់ពីមន្ត្រីនគរបាលដែលត្រូវបានបណ្តេញចេញ បានវាយប្រហារនៅមជ្ឈមណ្ឌលនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៧នាក់ដោយប្រើកាំភ្លើង និងកាំបិត។

