ផ្លូវជាតិ លេខ៧ត្រូវផ្អាកចរាចរណ៍មួយរយៈសិន ដេីម្បីក្រុមការងារដាក់លូរំដោះទឹកចេញពីផ្លូវជាតិ

2022/10/07 05:19:43 pm        527

កំពង់ចាម ៖ សេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរទោចក្រយានយន្តនិងរថយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី PK89+000 ដល់ PK91+000 ស្ថិតនៅក្នុងភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ខណៈមន្ត្រីសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ចាម កាត់ផ្លូវជាតិលេខ៧ ដាក់លូមុខ១ម៉ែត្រ មានពីរជួរ ដេីម្បី រំដោះទឹកចេញពីតំបន់នេះដែលកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀងឲ្យបាន។

ទន្ទឹមនឹងនេះដែរ  នៅរសៀល ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ ​ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល​នៃគណៈអភិបាលខេត្តកំពង់ចាម ​បានដឹក​នាំមន្ត្រី​ជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ចាម សហការជាមួយ អាជ្ញាធរ ស្រុកព្រៃឈរ ចុះពិនិត្យ ស្ថានភាពទឹកជំនន់ទឹក​ភ្លៀងដែលបង្កឲ្យហូរកាត់ ជន់លិចបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ 

បន្ទាប់ ឯកឧត្តម អ៊ុន ចាន់ដា  អភិបាល បានបញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ចាម ​ដែលដឹកនាំដោយ​ លោក សុខ លឹមហៀង ​ប្រធានមន្ទីរ ឲ្យក្រុមការងារកាត់ផ្លូវជាតិលេខ៧ ចេញ ដេីម្បីដាក់លូមុខកាត់១ម៉ែត្រ ចំនួន២ជួរ រំដោះទឹកចេញពីផ្លូវ និងមួយចំហៀងផ្លូវទៀត។

បេីតាមការបញ្ជាក់ ពី  លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវជា តិលេខ៧នេះត្រូវផ្អាកចរាចរណ៍មួយរយៈសិន ហេីយសូមអធ្យាស្រ័យដល់សាធារណជនទាំងអស់ដែលធ្វេីដំណេីរឆ្លងកាត់ផ្លូវនេះ ។ លោកប្រធានមន្ទីរ បញ្ជាក់ ទៀតថា ក្រុមការងារនឹងពន្លឿនការដាក់លូឲ្យរួចរាល់នៅព្រឹកថ្ងៃទី៨ ខែតុលា នេះ ដេីម្បីបេីកចរាចរណ៍ឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វេីដំណេីរឆ្លងកាត់បាន៕

អត្ថបទដែលទាក់ទង

គិតត្រឹមខែមិថុនាឆ្នាំនេះ ជប៉ុន​បានផ្តល់ហិរញ្ញប្បទានជាង ៣,៥ ពាន់លាន​ដុល្លារ​អនុវត្ត​គម្រោង​នានា​នៅកម្ពុជា
2026/07/16 02:50:00 pm        1
ស្អែកនេះ ក្រសួងការងារនឹងបើកវេទិកាការងារនៅខេត្តបាត់ដំបង ផ្តល់ឱកាសការងារជាង ៩ម៉ឺនកន្លែង
2026/07/16 02:40:09 pm        1
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យការរៀបចំជីវភាព និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ
2026/07/16 02:25:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កា​រ​វាយប្រហារថ្មី​ៗ​របស់អាមេរិកលើអ៊ីរ៉ង់​សម្លាប់មនុស្ស​​ ៣៥នាក់ ​​និង​ជា​ង ​៣០០​នាក់ រងរបួស

2026/07/16 03:00:48 pm
​គិតត្រឹមខែមិថុនាឆ្នាំនេះ ជប៉ុន​បានផ្តល់ហិរញ្ញប្បទានជាង ៣,៥ ពាន់លាន​ដុល្លារ​អនុវត្ត​គម្រោង​នានា​នៅកម្ពុជា
2026/07/16 02:50:00 pm
​ស្អែកនេះ ក្រសួងការងារនឹងបើកវេទិកាការងារនៅខេត្តបាត់ដំបង ផ្តល់ឱកាសការងារជាង ៩ម៉ឺនកន្លែង
2026/07/16 02:40:09 pm
​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យការរៀបចំជីវភាព និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ
2026/07/16 02:25:28 pm
​បារាំងបញ្ចប់យុគសម័យ Deschamps ក្រោយធ្លាក់ពី World Cup ខណៈ Zidane ត្រូវ​បាន​រំពឹង​ថា​នឹង​ដឹក​នាំជំនាន់ថ្មី
2026/07/16 02:10:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am