អគ្គនាយក​ពន្ធដារ ជំរុញ​វិស័យ​ឯកជន​ក្រៅ​ប្រព័ន្ធ​មក​ចុះបញ្ជី​ពន្ធដារ ដើម្បី​ប្រកួតប្រជែង​អាជីវកម្ម​ស្មើភាព​គ្នា​

2022/10/08 12:40:26 am        426

​ភ្នំពេញ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ អំពាវនាវ​ដល់​វិស័យ​ឯកជន ដែល​ប្រកប​អាជីវកម្ម​នៅក្រៅ​ប្រព័ន្ធ ជាពិសេស​វិស័យ SME គួរ​មក​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការប្រកួតប្រជែង​ស្មើភាព​គ្នា និង​ងាយស្រួល​ដល់​ប្រសិទ្ធភាព​គៀងគរ​ចំណូល ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៃ​ការចូលរួម​អភិវឌ្ឍន៍​ប្រទេស​ទាំងអស់គ្នា​។​

​ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លើកឡើង​ក្នុង សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ ២០២២ ក្រោម​ប្រធានបទ “​ការស្តារ​កម្ពុជា​ឡើងវិញ​ពី​វិបត្តិ​ន​ជំងឺ​កូ​វីដ​-១៩ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩» នៅ​ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២២ ថា រាជរដ្ឋាភិបាល តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​លើកទឹកចិត្ត​ជាច្រើន​ដល់​វិស័យ​ឯកជន​ដូចជា លើ​ផ្នែក​វិស័យ​កសិកម្ម វិស័យ​អប់រំ និង​វិស័យ​មួយចំនួន ត្រូវបាន​លើកទឹកចិត្ត​ចាប់ ពី ៣​ឆ្នាំ រហូតដល់ ៩​ឆ្នាំ​ផងដែរ ហើយ​ពេល​អស់​សុពលភាព​នៃ​ការលើកទឹកចិត្ត រដ្ឋ​ក៏​មិនមែន​ចាប់ផ្តើម​ការប្រមូល​ពន្ធ ឲ្យ​អនុវត្ត ១០០% នោះដែរ ដោយ​ទុក​រយៈពេល​ឲ្យ​អាជីវកម្ម សហគ្រាស​រឹង​ដៃជើង​ជាមុន​។​

​ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល​បាន​ពង្រឹង​អភិបាលកិច្ច​របស់ខ្លួន ដើម្បី​ចូលរួម​ជាមួយគ្នា ការអភិវឌ្ឍន៍​ប្រទេស​ស្មើ​ដៃ​គ្នា ក្នុងនោះ​សម្រាប់​យុទ្ធសាស្ត្រ​គៀងគរ​ចំណូល​វិញ អគ្គនាយកដ្ឋាន​ពន្ធដា​រ គឺ​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការបង់ពន្ធ​ស្មើភាព​គ្នា ដែល​បញ្ហា​នេះ គឺ​ចង់​ឲ្យ​អ្នក​ប្រកប​របរ​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម គួរ​មក​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជម្រុញ​ការធ្វើ​ពាណិជ្ជកម្ម​អភិវឌ្ឍន៍​រីកចម្រើន​ទាំងអស់គ្នា នឹងមាន​ការបង់ពន្ធ​ស្មើរ​ភាព​គ្នា​។​

​នៅក្នុង​កម្មវិធី​នេះដែរ​, ឯកឧត្តម គង់ វិបុល ក៏បាន​លើកឡើង​អំពី​អភិបាលកិច្ច ដោយ​ការពង្រឹង​អភិបាលកិច្ច​ល្អ នឹង​នាំមក​នូវ​ប្រសិទ្ធភាព​ការងារ ការគ្រប់គ្រង​ចំណូល​មាន​ភាពច្បាស់ មាន​តម្លាភាព​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នឹង​នាំ​ឲ្យ​ចំណូល​ពន្ធ​មានការ​កើនឡើង និង​ឈានដល់​ការប្រមូល​ចំណូល​ប្រកបដោយ​ភាពជោគជ័យ​៕

​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm