ទឹកទន្លេសាបឆ្នាំ២០២២នេះឡើងធំ នាំអោយប្រជាកសិករមាន​ទឹកប្រើប្រាស់​គ្រប់គ្រាន់​នៅរដូវប្រាំងឆ្នាំក្រោយ

2022/10/08 02:49:51 am        90

កំពង់ឆ្នាំង ៖ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបាន​អោយដឹង​នៅពេលថ្មីៗ​នេះថា ទឹកទន្លេឆ្នាំ២០២២នេះ មានកម្ពស់ខ្ពស់ជាងឆ្នាំ២០២១ ជិត៣ម៉ែត្រ ដែលកត្តានេះ​ធ្វើអោយ​ប្រជាកសិករនៅតាមដងទន្លេ មានទឹកគ្រប់គ្រាន់ក្នុងការប្រកបរបរកសិកម្មនៅក្នុងឆ្នាំក្រោយបន្ទាប់​ពីទឹកទន្លេស្រកចុះទៅវិញ ព្រោះទឹកទន្លេបានលិចអាងស្តុកទឹកទាំង​អស់នៅតាមទំនាប​មាត់​ទន្លេសាប។

លោក ដោក ប៊ុនថុន បានបន្តទៀតថា ៖ ទឹកទន្លេសាបឆ្នាំ២០២២នេះ បានឡើងដល់ជិត១០ម៉ែត្រ ដែលធ្វើអោយទំនាបទាំងអស់នៅតាមមាត់ទន្លេសាប ត្រូវបានលិចអស់ ដែលកត្តានេះ ប្រជាពលរដ្ឋ​ដែលមានលំនៅដ្ឋានជាប់មាត់ទន្លេ ឬនៅតាមទំនាបទន្លេ ត្រូវតែប្រុងប្រយ័ត្នអោយ​បានខ្ពស់​ចំពោះកូនចៅរបស់ខ្លួន។ ក៏ប៉ុន្តែ ទឹកធំដែលលិចលង់តាមទីទំនាបទាំងអស់នៅឆ្នាំ២០២២នេះ វាធ្វើអោយបងប្អូនប្រជាកសិករយើងនៅតាមដងទន្លេ អាចប្រកបមុខរបរចិញ្ចឹមជីវិតបានងាយស្រួល និងទទួលផលល្អថែមទៀត ព្រោះទឹកទន្លេបានឡើងលិចអស់អាងស្តុកទឹកនៅតាមបណ្តោយទន្លេសាប ដែលកាលពីឆ្នាំកន្លងៗមកទឹកទន្លេសាបមិនដែលលិចអាងស្តុកទឹកដែលមានកម្ពស់ទាបតែប៉ុណ្ណោះ។ ទឹកទន្លេសាបឡើងធំឆ្នាំនេះ ដោយសារមានរបប២យ៉ាងគឺ ទឹកទន្លេមេគង្គដែលបាន​ហូរចូលមកក្នុង​បឹងទន្លេសាប និងមួយទៀតទឹកភ្លៀងដែលហូរមកពីតាមបណ្តាខេត្តមួយចំនួន​នៅជុំវិញបឹងទន្លេ​សាបផងដែរ ។ លោកបានបន្ថែមថា ទឹកឡើងធំប៉ុនណេះ ឬឡើងធំជាងនេះតិចតួចទៀត វាមិនជាបញ្ហា​អ្វីសម្រាប់ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងនោះឡើយ ក៏ប៉ុន្តែវា​បានផ្តល់​ផលល្អសម្រាប់បងប្អូនធ្វើដំណាំកសិកម្មនារដូវប្រាំងទៅវិញ ហើយកន្លងមកចាប់ពីឆ្នាំ២០១៥មក គឺក្រសួង​ធនធានទឹក និងឧតុនិយម បានខិតខំប្រឹងប្រែងជួយផ្តល់ជាម៉ាស៊ីន ជាប្រេងដល់​មន្ទីរធនធានទឹក ដើម្បីបូមទឹកដាក់បំពេញអាំងទាំងអស់ដែលទឹកចូលមិនដល់។

ទន្ទឹមនឹងការមានផលល្អសម្រាប់បងប្អូនប្រជាកសិករដែលជាអ្នកធ្វើស្រែប្រាំង ឬដំណាំរួមផ្សំនៅតាមទន្លេក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមមាត់ទន្លេ ឬតំបន់ទំនាបមួយចំនួន បានរងផលប៉ះពាល់ដោយសារទឹកទន្លេសាបនេះផងដែរ ។ ក្នុងរយៈកាលកន្លងមកថ្មីៗនេះ មានបងប្អូនមួយចំនួនបានរងគ្រោះនូវខ្យល់កន្ត្រាក់ ហើយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះពិនិត្យ និងផ្តល់អំណោយមនុស្សធម៌េជូនជាបន្តបន្ទាប់ផងដែរ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm