ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជាស្ថិតនៅក្នុងតំបន់ប្រសព្វរវាងទ្រនុងសម្ពាធខ្ពស់ ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រានពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។
ជាមួយគ្នានោះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម (Active Low) មួយ ដើរចូលមកលើភាគអាគ្នយ៍នៃប្រទេសវៀតណាម ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យកម្ពុជាចាប់ពីថ្ងៃទី០៩-១៥ ខែតុលា ឆ្នាំ ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេស លាយឡំខ្យល់បក់បោក ផ្គរ រន្ទះ៕
