អឺរ៉ុប៖ ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអាមេនី និងអាស៊ែបៃហ្សង់បានព្រមព្រៀងទទួលយកបេសកកម្មស៊ីវិលសហភាពអឺរ៉ុប នៅតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្រៅកិច្ចប្រជុំលើកដំបូងរបស់សហគមន៍នយោបាយអឺរ៉ុប ក្នុងជំនួបរវាងប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev, នាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan, ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនខ្លាំងបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះរវាងប្រទេសទាំង២ បណ្តាលឲ្យមនុស្សជាង 200នាក់បានស្លាប់កាលពីខែមុន៕
អត្ថបទ៖ ប៊ុនថន