ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកភាពលើសំណើផ្លាស់ប្តូរការកំណត់ទីតាំងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ពីទីតាំង«ជនបទ» ទៅជា«ទីប្រជុំជន» និងទីតាំងទាំងឡាយដែលពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅទៅតាមកំណត់របស់រដ្ឋាភិបាលត្រូវបានកំណត់ជា«ទីតាំងប្រជុំជន» ជាពិសេសអ្នកស្ម័គ្រចិត្តទៅរស់នៅទាំងតំបន់រុនតាឯក ទាំងតំបន់ពាក់ស្នែង ត្រូវ ៖ ១- ទទួលជាក្រីក្រ១ ដូចគ្នាទាំងអស់ ២- យកអត្រាឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា។
នេះបើតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឆ្លើយតបលិខិតរបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលបានគោរពផ្ញើជូនដល់សម្តេចតេជោ នាយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ។


