កំពង់ធំ៖ ក្នុងបេសកកម្មបន្ទាន់តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជុំវិញការស្តារដំណាំស្រូវខូចខាតដោយទឹកជំនន់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ចាប់ផ្ដើមចុះជួបប្រជុំជាមួយបណ្តាអាជ្ញាធរ និងមន្ទីរជំនាញតាមបណ្តាខេត្តជាប់បឹងទន្លេសាប។
ក្នុងកិច្ចពិភាក្សាបន្ទាន់នោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរជំនាញខេត្តកំពង់ធំ ត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីស្តារដំណាំស្រូវដែលខូចខាត ខណៈកំពង់ធំគ្រោងនឹងស្តារឡើងវិញ ដែលខូចខាតទំហំ ៩ពាន់ហិកតា ស្មើនឹងជាង ១ម៉ឺនគ្រួសារ ៕







