ឯកឧត្តម លឹម គានហោ ដឹកនាំមន្រ្តីចុះពិនិត្យការរំដោះទឹកស្ទឹងព្រែកត្នោត ខណៈទឹកកំពុងបន្តកើនឡើង

2022/10/09 06:26:57 pm        523

ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ​បានដឹកនាំក្រុមមន្រ្តីបច្ចេកទេស ​ចុះពិនិត្យលទ្ធភាពក្នុងការរំដោះទឹកពី​ស្ទឹងព្រែកត្នោត ដើម្បីបង្ហូរទម្លាក់ចូលទៅក្នុងទន្លេ តាមរយៈប្រឡាយ៩៤ និង៩៦ នៅក្នុងភូមិសាស្រ្ត​សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងបន្តពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែល​បច្ចុប្បន្ននៅពុំទាន់មានអ្វីជាការព្រួយបារម្ភ​ខ្លាំងក្លា​នៅ​ឡើយទេ។

តាមរយៈផេកហ្វេសប៊ុករបស់ក្រសួងធនធានទឹក ​និងឧតុនិយម បានឲ្យដឹងថា ក្នុងដំណើរពិនិត្យ ស្ថានភាពទឹកនេះ ​ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់ប្រធានមុខព្រួញទាំងអស់ ត្រូវបង្កើន​ការយកចិត្តទុកដាក់ ​ដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាទឹកជំនន់នេះ។

បើតាមប្រភព បានបញ្ជាក់ផងដែរថា​ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់​អាង៧មករា ​នាថ្ងៃទី ៩ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ​៦:០០ នាទីព្រឹក កម្ពស់ទឹកខាងមុខទ្វារ ៥,០៥ ម៉ែត្រ,កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,៣០ ម៉ែត្រ។ កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,២៥ ម៉ែត្រ និងកម្ពស់​ទឹកខាងក្រោយទ្វារ ៧,២០ម៉ែត្រ,ជាកម្ពស់មួយដែលត្រូវធ្វើការត្រៀម​លក្ខណៈ និងតាមដានខ្ពស់​ព្រោះ​ស្ថានភាព​ទឹកនៅបន្តកើនឡើង។

សូមបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី៨ ខែតុលាម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ ព្រៃវែង ​ខណ្ឌដង្កោ រាជធានីភ្នំពេញប្រមាណ ៣០គ្រួសារបាន​ជម្លៀស​ខ្លួនទៅរកទីទួល​មាន​សុវត្ថិភាព​ជាបណ្តោះអាសន្ន ​ក្រោយមានជំនន់ទឹកភ្លៀងលិចស្ទឹងព្រែកត្នោត និងបានលិចផ្ទះ​របស់ពួកគាត់។ ​នេះជាការបញ្ជាក់របស់លោក ជឹម សុផាត ​ក្រុមប្រឹក្សាសង្កាត់ព្រៃវែង៕

អត្ថបទ៖ បានចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm