សង្គមស៊ីវិល អាជ្ញាធរ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសារសំខាន់នៃការអប់រំសន្ដិភាព កាត់បន្ថយភាពក្រីក្រ

2022/10/09 10:24:25 pm        783

ភ្នំពេញ៖ បណ្តាញអង្គការសមាគមរបស់ IWPGនៅប្រចាំកម្ពុជាសហការជាមួយអាជ្ញាធរមូលដ្ឋាន និងបណ្តាសិស្សានុសិស្ស នៅស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី៩ ខែតុលានេះ បានធ្វើយុទ្ធនា​ផ្សព្វផ្សាយពីសារសំខាន់​នៃការអប់រំសន្តិភាព និងការអប់រំសន្តិភាពជាឧបករណ៍សំខាន់ជួយ​ដល់​ការកាត់បន្ថយភាពកីក្រ ។

បើតាមលោកស្រី ហូយ សុជីវណ្ណី ប្រធានគណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព IWPGប្រចាំនៅ​កម្ពុជា បានថ្លែងថា ​នៅប្រទេសកម្ពុជា ​បានបញ្ចប់សង្គ្រាម និងមានសុខ​សន្តិភាព​ពេញលេញ​បានចំនួនជាង​ ២៤ឆ្នាំហើយ​ ហើយរហូតមកដល់បច្ចុប្បន្ននេះ អ្វីដែលជាបញ្ហាចោទ​ចំពោះមុខ​នៃគ្រួសារមួយចំនួនដែលនៅ​តែបន្តរងជួប​ភាពក្រីក្រ​ គឺភាគច្រើនកើតចេញពីអំពើហិង្សា​ក្នុងគ្រួសារ ​សកម្មភាពហិង្សានានា ​ជាមួយអ្នកជិតខាង​ ដែលកើតជាជម្លោះ ពីម្នាក់ទៅម្នាក់ ពី​ក្រុមមួយ​ទៅក្រុមមួយទៀត ហើយក៏​មានយុវជនមួយចំនួនដែលតែងបង្កើតអំពើហិង្សា​ក្នុងសហគមន៍ សាលារៀន និងនៅតាមទីធ្លាសាធារណៈជាដើម។

ក្រុមគ្រូបង្រៀន និងសិស្សានុសិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែនបាទី បានចាត់ទុកថា ការអប់រំ​សន្តិភាព​ជាឧបករណ៍សំខាន់ជួយដល់ការកាត់បន្ថយភាពក្រីក្រនេះ គឺមានសារៈសំខាន់សម្រាប់​សង្គម​និងប្រទេសគ្រប់សម័យកាល ​ជាពិសេសមានការអប់រំល្អសម្រាប់គ្រួសារកំពុងស្ថិតក្នុង​ស្ថានភាព​ក្រីក្រ ​និងការក្រើនរំលឹក គ្រួសារ​ មនុស្សទូទៅនានា បន្តរួមគ្នាថែរក្សាតម្លៃសន្តិភាព​ជម្រុញ​ប្រទេសជាតិមានការរីកចំរើន។

អនុវត្តតាមណែនាំរាជរដ្ឋាភិបាលលោក អ៊ូ សុខជា ​ប្រធានក្រុមប្រឹក្សាស្រុកបាទី​ ថ្លែងថា បច្ចុប្បន្ន​អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ​បាននិងកំពុងខិតខំប្រឹងប្រែងកសាងសន្តិភាព រៀបចំ​សន្តិសុខសណ្តាប់ធ្នាប់សង្គម​ និងកាត់បន្ថយភាពក្រីក្រពលរដ្ឋយ៉ាងសកម្ម តាមរយៈការពង្រឹង​វិធាន​ការអនុវត្តច្បាប់ ​បង្រ្កាបអំពើជួញដូរមនុស្ស បង្រ្កាបគ្រឿងញៀន ​បង្រ្កាបល្បែងស៊ីសង ទប់ស្កាត់​អំពើ​ហិង្សានៅក្នុងសង្គម​ និង​គ្រួសារជាដើម​ ដើម្បីជម្រុញជីវភាពការរស់នៅពលរដ្ឋ​មាន​ការ​រីក​ចំរើន៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        49
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        166
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm