ដំណើរ​ទស្សនកិច្ច​​របស់​​មន្ត្រី​អាមេរិក​ទៅ​កោះ​តៃវ៉ាន់​ជា​ការ​បង្ក​រឿង​​ខាង​នយោបាយ​ដល់​ប្រទេស​ចិន​

2021/04/27 02:59:58 am        70

ចិន​៖ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ចិន​បាន​ថ្កោល​ទោស​​ដំណើរ​ទស្សនកិច្ច​​ជាន់​ខ្ពស់​​ ​ដោយ​​​មន្ត្រី​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់​​ថា​ជា ”ការ​បង្ក​​ហេតុ​នយោបាយ” និង​បាន​ព្រមាន​ថា ​វិធាន​ការ​​តប​ត​​វិញ​នឹង​ត្រូវ​ធ្វើ​ឡើង​ ប្រឆាំង​​​នឹង​សហរដ្ឋ​អាមេរិក។

​អ្នក​នាំ​ពាក្យ​​ការបរទេស​ចិន​ លោក វ៉ាង វេនប៊ីន បាន​និយាយ​ថា ​ចិន​នឹង​​ចាត់​វិធានការ​សម​ស្រប វិធានការ​​តប​ត​​ទប់​ទល់​​ប្រឆាំង​នឹង​បុគ្គល​ដែល​ពាក់​ព័ន្ធ​ ​ដោយ​ព្រមាន​ថា ​ដំណើរ​ទស្សនកិច្ច​​នេះ​នឹង​ធ្វើ​ឲ្យ​ខូច​​ខាត​ថែម​ទៀត​ ​ដល់​ការ​សម្រប​សម្រួល​នឹង​កិច្ច​​​សហប្រតិបត្តិការ​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក​​លើ​បញ្ហា​​អន្តរជាតិ​ និង​ក្នុង​តំបន់​សំខាន់​ៗ។ អនុរដ្ឋមន្ត្រី​សហរដ្ឋ​អាមេរិក លោក ខេត ក្រាច ដែល​ដោះ​ស្រាយ​កំណើន​សេដ្ឋកិច្ច​​ និង​ថាមពល​ និង​ផល​ប្រយោជន៍​បរិស្ថាន​​បាន​ជួប​ជាមួយ​​មេដឹកនាំ​​កោះ​តៃ​វ៉ាន់​ លោក​ស្រី សៃ អ៊ីងវិន ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​​សេដ្ឋកិច្ច​ និង​ឧបនាយករដ្ឋមន្ត្រី​​កាល​ពី​ថ្ងៃ​​សុក្រ​កន្លង​ទៅ។

ដំណើរ​ទស្សនកិច្ច​​របស់​លោក ក្រាច បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​​ដ៏​សំខាន់​មួយ​​ កាល​ពី​ក្នុង​ខែ​សីហា​​របស់​រដ្ឋមន្ត្រី​​ជាន់​ខ្ពស់​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​​អាមេរិក ដែល​បាន​ធ្វើ​ទស្សនកិច្ច​​ចាប់​តាំង​ពី​ទីក្រុង​វ៉ាស៊ីន​តោន ​បាន​ប្តូរ​ទំនាក់ទំនង​ផ្លូវ​ការ​​ពី​កោះ​តៃវ៉ាន់​ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៧៩។ ​ទីក្រុង​ប៉េកាំង​ចាត់​ទុក​​កោះ​តៃវ៉ាន់​​ជា​ខេត្ត​របស់​ខ្លួន​ និង​ប្រឆាំង​​រាល់​ទំនាក់​ទំនង​​ផ្លូវ​ការ​​រវាង​ប្រទេស​ផ្សេង​ទៀត​ និង​កោះ​ស្វ័យ​គ្រប់​គ្រង​មួយ​នេះ៕​​

អត្ថបទ៖ រិទ្ធី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 12:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am