ប្រមុខ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ថ្មី​ថា ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ត្រូវ​រក​មេដាយ​ឲ្យ​បាន​

2022/10/10 04:40:20 pm        131

​សូ​ហ្វ​តិ​ន្នី​ស៖ ឯកឧត្តម ប្រាក់ ផល្លា ទីប្រឹក្សា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែល​ទទួល​ការគាំទ្រ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជាអាណត្តិ​ទី​៣ ឆ្នាំ​២០២២-២០២៦ បាន​លើកឡើងថា ស៊ី​ហ្គេមឆ្នាំ​២០២៣ ត្រូវ​ស្វែងរក​មេដាយ​ឲ្យ​ខាន​តែ​បានក្នុងនាម​កម្ពុជា​ជាម្ចាស់ផ្ទះ​លើកដំបូង។​

​នេះ​បើតាម​ការគូសបញ្ជាក់​ក្នុង​មហាសន្និបាត​វិសាមញ្ញបូកសរុប​ការងារ​ឆមាស​ទី​១ បន្ដ​អនុវត្ត​ការ​ឆមាស​ទី​២ លើកទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៣ និង​កែសម្រួល​សមាសភាព​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិអាណត្តិ​ទី​៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ប្រធាន​សហព័ន្ធអាណត្តិ​ចាស់លោក ជា ប៊ុនហេង បាន​លាឈប់។​ ​ឯកឧត្តម ប្រាក់ ផល្លា បានទទួល​ស្គាល់​ចំពោះ​សមិទ្ធផលក្រោម​ការដឹកនាំ​របស់​ប្រធាន​សហព័ន្ធ​មុនៗ ពិសេស​ចាប់តាំងពី​សហ​ព័ន្ធ​កើតឡើង​ដំបូង ដែល​ទទួលបាន​មេដាយ​លើ​ឆាក​អន្ដរជាតិ​ជាច្រើន។ ប៉ុន្ដែ​ចំពោះមុខ​ក្នុងឋាន​កម្ពុជាធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើកដំបូង ឯកឧត្តម​បាន​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែខ្លាំង ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ឲ្យ​បាន។​

​ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ ប្រមុខ​សហព័ន្ធ​ថ្មី​ដដែលបាន​តម្រូវ​ឲ្យ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ផ្ដោត​ការយកចិត្ត​ទុក​ដាល់​លើ ២​ចំណុច​សំខាន់ៗ ទី​១-​ត្រូវ​ជំរុញ​កីឡាករ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​រក​ប្រទេស​ណាដែល​អាចជួយ​ដល់​កីឡាករ​ក្នុងការ​ចេញទៅ​ហ្វឹកហាត់​ក្រៅប្រទេស​បាន និង​ទី​២-​ជំរុញ​ផ្នែក​ស្មារតី​កីឡាករ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ឲ្យ​បានជា​និច្ច។​ ​ក្រឡេក​ទៅ​ចាប់អារម្មណ៍ សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធដែល​ត្រូវបាន​កែតម្រូវ​ក្នុង​អាណត្តិ​ថ្មី​នេះដែរ ក្រៅពី​ឯកឧត្តម ប្រាក់ ផល្លា ជា​ប្រធាន គឺមាន​លោក ឆេង សុ​ភ័​ក្រ​, ​លោក ជា វិបុល និង​លោក វ៉ា គ្រី ជា​អនុប្រធាន។ លោក ជា សែន​វិស្សុត ជា​អគ្គលេខាធិការ ព្រមទាំង​អគ្គលេខាធិការរង ៣​រូប។ លោក វ៉ង់ វុ​ទ្ធា ជា​អគ្គ​ហេរញ្ញិក និង​អគ្គ​ហេរញ្ញិក​រង ២​រូប ព្រមទាំង​សមាជិក​ចំនួន ១៤​រូប​ផ្សេងទៀត។ មហាសន្និបាត​វិ​សាម​ញ្ញា​នេះដែរ ក៏មាន​ការចូលរួម​ជា​សក្ខីភាព​ពី​មន្ដ្រី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm