ភ្ញៀវទេសចរចូលមកលេងក្រុងព្រះសីហនុច្រើនកុះករ ដោយសារការបើកល្បឿនលឿនមិនគិតលុយ

2022/10/10 07:38:32 pm        468

ព្រះសីហនុ៖ ភ្ញៀវទេសចរច្រើនកុះករចូលមកលេងកម្សាន្ដក្រុងព្រះសីហនុ ធ្វើឱ្យមានការកកស្ទះ​ចរាចរណ៍​នៅតាមផ្លូវឆ្នេរ តែអាជីវករលក់ដូរនៅតាមតំបន់ឆ្នេរមានការសប្បាយចិត្តក្នុងការផ្ដល់​សេវា​កម្មទេសចរណ៍ (លក់ដូរចំណីអាហារ) នៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២២។

អាជីវករលក់ដូរនៅឆ្នេរអូរឈើទាលក្រុងព្រះសីហនុ បានលើកឡើងថា ពួកគាត់សប្បាយរីករាយ​ដែល​ឃើញភ្ញៀវទេសចរ មកលេងកម្សាន្ដច្រើនកុះករនៅចុងសប្ដាហ៍នេះ។

ចំពោះតម្លៃសេវាកម្មហូបចុក ​គឺលក់ដូចថ្ងៃធម្មតា​ទៅតាមសៀវភៅបញ្ជីមុខម្ហូប ដែលបានកំណត់​ចាប់ពី ៥ដុល្លារ រហូតជាង ១០ដុល្លារ ឬលើសពីនេះ ទៅតាមតម្រូវការរបស់ភ្ញៀវ។

កន្លងមក ពួកគាត់ បានទទួលការបណ្ដុះបណ្ដាលវគ្គខ្លីពី​បដិសណ្ឋាកិច្ចល្អ និងការផ្ដល់គុណភាព​សេវា​កម្មជូនភ្ញៀវទេសចរ ​ដែលត្រូវបានរៀបចំ ឡើងដោយមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ដូច្នេះពួកគាត់​យល់ដឹងច្បាស់អំពីការរាក់ទាក់ភ្ញៀវ ​ឬការទទួលភ្ញៀវ ​ធ្វើយ៉ាងម៉េច ទាក់ទាញភ្ញៀវ​ឱ្យមក​លេងច្រើន។

ភ្ញៀវខ្លះ ពួកគាត់ មកមុជទឹកលេងលម្ហែនៅតាមឆ្នេរ ​ហូបចុកចំណីអាហារហើយ ក៏​ត្រឡប់​ទៅភ្នំពេញវិញ ​ព្រោះគេជិះតាមផ្លូវល្បឿនលឿន ​ដោយមិនបង់ប្រាក់ហើយផ្លូវល្អ។

ពិតណាស់​នៅសប្ដាហ៍នេះ ​មានភ្ញៀវទេសចរចូលមកលេងលម្ហែកម្សាន្ដច្រើនកុះករ ដោយសារ​ផ្លូវល្បឿន​​លឿនបានបើកឱ្យ ពលរដ្ឋប្រើប្រាស់សាកល្បងមិនគិតលុយរយៈពេល១ខែ ដែល​ងាយស្រួល​ដល់ភ្ញៀវក្នុងការធ្វើដំណើរមកលេងកម្សាន្ដនៅ ​ខេត្ដព្រះសីហនុច្រើនបែបនេះ។ចំពោះទិន្នន័យទូរលេខចំនួនភ្ញៀវ ​ដែលបានចូលមកលេងកម្សាន្ដនៅខេត្ដព្រះសីហនុ ​ចំនួនប៉ុន្មាន មិនទាន់​មាននៅឡើយ ដោយលោក តាំង សុចិត្រគ្រឹះស្នា ​ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ថា “មិនធ្វើការបូកសរុបចុងសប្ដាហ៍ទេ​ តែលោកធ្វើការបូកសរុបភ្ញៀវប្រចាំសប្ដាហ៍”។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm