ក្រសួងផែកការ នឹងធ្វើអង្កេតកសិកម្មដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម

2022/10/10 08:09:05 pm        527

ភ្នំពេញ៖ ក្រសួងផែនការបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់អង្កេតកសិកម្មកម្ពុជា ឆ្នាំ​២០២២ ដើម្បីបានទិន្នន័យយកទៅរៀបចំគោលនយោបាយកសិកម្ម និងការសម្រេចចិត្តជា​យុទ្ធសាស្ត្រ​លើក​កម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ​និងសេដ្ឋកិច្ចគ្រួសារកសិកម្ម។

ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី១០ ខែតុលានេះ មានប្រសាសន៍ថា ការចុះប្រមូលទិន្នន័យអង្កេតកសិកម្មប្រចាំសម្រាប់ឆ្នាំ២០២២នេះ គឺជាព័ត៌មាន​ដែលមានតម្រូវការចាំបាច់មិនអាចខ្វះបាន ​ដើម្បីធ្វើ​បច្ចុប្បភាពទិន្នន័យកសិកម្មជាស៊េរី ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទិន្នន័យព័ត៌មានផែ្នកបច្ចេកទេសកម្ពុជា​ បរិស្ថាន សេដ្ឋកិច្ចនិងសង្គម​ កសិកម្ម កម្លាំង​ពលកម្ម ក្នុងវិស័យកសិកម្ម ​ព័ត៌មានសន្តិសុខស្បៀងនៃគ្រួសារកសិកម្ម និងប្រភេទលក្ខណៈនៃ​រចនាសម្ព័ន្ធជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន បន្តថា ការធ្វើបច្ចុប្បន្នភាព​ទិន្នន័យ​ស្ថិតិកសិកម្ម ប្រចាំឆ្នាំនេះគឺមាន​តម្រូវការប្រើប្រាស់កើនឡើងជាលំដាប់​ សម្រាប់អ្នកប្រើប្រាស់ពីបណ្តាក្រសួង ស្ថាប័ន​នៃរាជរដ្ឋាភិបាលកម្ពុជា ​សហគមន៍​ជាតិអន្តរជាតិ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃធាតុចូល សម្រាប់ការ​រៀបចំ​គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន និងសង្គមកិច្ចកាន់តែប្រសើរ។

ឯកឧត្តម ឃិន សុង អគ្គនាយករងវិទ្យាស្ថានស្ថិតិ ថ្លែងថា គ្រូបង្គោលទទួលបានការបណ្តុះបណ្តាល​អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២នេះ ចំនួន៩២រូបមកពីក្រសួងផែនការ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ វិទ្យាស្ថានស្ថិតិ នឹងត្រូវផ្ទេរចំណេះដឹង​ របៀបនៃការចុះប្រមូលព័ត៌មានទិន្នន័យ ជូន​មន្ត្រីចុះសំភាសន៍ជាង៤០០នាក់នៅតាមមូលដ្ឋានទូទាំងប្រទេស២៥រាជធានីខេត្ត។

សូមបញ្ជាក់ថា ​នៅក្នុងដំណើរការចុះអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា​ ឆ្នាំ២០២២នេះ នឹងធ្វើក្រោម​ប្រធានបទជាច្រើន រួមមាន៖១ ​ស្ថានភាពកសិកម្ម ដំណាំដាំដុះ ២. បសុបក្សា បក្សី ៣. វារីវប្បកម្ម និងនេសាទ ៤. សកម្មភាពសេដ្ឋកិច្ចគ្រួសារកសិកម្ម ៥. ស្ថានភាពគ្រួសារកសិកម្មនៅតាមតំបន់នានា ៦.កម្លាំងពលកម្ម ​ក្នុងវិស័យកសិកម្ម និង៧. សកម្មភាពសេដ្ឋកិច្ចគ្រួសារកសិកម្មជាដើម ដែលនឹង​ចុះសាកសួរលើគ្រួសារកសិកម្មប្រមាណ ១៦ ០០០គ្រួសារ និងសហគ្រាសខា្នតតូចធំប្រមាណ ៥០០ កសិដ្ឋាន៕ អត្ថបទ ស៊ុមសុខជា



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm