ស្រូវបង្កើនរដូវប្រមាណជាង២០០ហិកតា បានរងផលប៉ះពាល់ ដោយសារ​ជំនន់ទន្លេ​នៅ​ក្នុងខេត្តកំពង់ឆ្នាំង

2022/10/10 09:31:06 pm        103

កំពង់ឆ្នាំង៖ តាមការបញ្ជាក់ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា ស្រូវបង្កើន​រដូវ​រប​ស់​ប្រជាកសិករ​ប្រមាណជាង​២០០ហិកតា នៅ​ក្នុងស្រុកចំនួនចំនួន៤ នៃខេត្តកំពង់ឆ្នាំង បានទទួល​រងផល​ប៉ះពាល់​ពីជំនន់​ទន្លេសាប គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ។ ចំណែកទឹកទន្លេសាប នៅ​ឡើងជាបន្តបន្ទាប់នៅឡើយ។

 លោក ងិន ហ៊ុន បានបន្តថា៖ នៅក្នុងខេត្តកំពង់ឆ្នាំង ស្ថានភាព​ដំណាំស្រូ​វ​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ទន្លេសាប គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដំណាំស្រូវបង្កើនរដូវ បាន​រងផលប៉ះពាល់សរុបចំនួន២០៣ ហិកតា ក្នុងនោះមាន៖ ១-ស្រុកបរិបូណ៌ រងផល​ប៉ះពាល់​ចំនួន​៤៩​ហិកតា ក្នុងនោះមានឃុំពន្លៃ៨ហិកតា, ឃុំផ្សារ ១៩ហិកតា, និងឃុំខុនរ៉ង២២ហិកតា។ ២-ស្រុកជលគីរីបានរងផលប៉ះពាល់ចំនួន ៣០ហិកតា មាននៅក្នុងឃុំព្រៃគ្រី៣០ហិកតា, ភូមិពារ និងភូមិតាកាន់ ។ ៣-ស្រុកកំពង់ត្រឡាច បានរងផលប៉ះពាល់ចំនួន៧៧ហិកតា ក្នុង​នោះ​ឃុំ​សែប​៦៧ហិកតា, និងតាជេសចំនួន ១០ហិកតាផងដែរ។ ៤-ស្រុករលាប្អៀរ​បាន​រង​ផល​ប៉ះពាល់​ចំនួន​៤៧ហិកតា ក្នុងនោះមានឃុំគោកបន្ទាយចំនួន៤៧ហិកតា, ភូមិកងមាសចំនួន២៩ហិកតា និង​ភូមិ​ចុង​ឈើត្រាចចំនួន ១៨ហិកតា។ ទឹកទន្លេជន់លិចជារៀងរាល់ថ្ងៃបែបនេះ ​នាំ​អោយ​បរិមាណ​ស្រូវ​អាច​កើនឡើងថែមទៀត។

 លោកបានបន្តថា ទឹកទន្លេសាបឡើងធំឆ្នាំនេះ ដោយសារមានរបប២យ៉ាងគឺ ទឹកទន្លេ​មេគង្គ​ដែល​បាន​ហូរចូលមកក្នុងបឹងទន្លេសាប និងមួយ​ទៀត​ទឹក​ភ្លៀង​ដែល​ហូរ​មក​ពីតាម​បណ្តា​ខេត្ត​មួយ​ចំនួ​ន​នៅជុំវិញបឹងទន្លេសាប ធ្វើអោយដំណាំស្រូវបង្កើនរដូវប្រជាកសិករជាង២០០ហិកតា ត្រូវ​រង​ផល​ប៉ះពាល់ ។ ទឹកទន្លេសាបឆ្នាំ២០២២នេះបានឡើងដល់ជិត១០ម៉ែត្រ ដែលធ្វើអោយ​ទំនាប​ទាំង​អស់​នៅតាមមាត់ទន្លេសាប ត្រូវបានលិចអស់ ដែលកត្តានេះ ប្រជាពលរដ្ឋ​ដែល​មាន​លំ​នៅ​ដ្ឋាន​ជាប់​មាត់ទន្លេ ឬនៅតាមទំនាបទន្លេ ត្រូវតែ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ចំពោះ​កូន​ចៅ​របស់​ខ្លួន​។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឱ្យក្រុមមន្ត្រី ទាំងគណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយខេត្តកំពង់ឆ្នាំង, អាជ្ញាធរមានសមត្ថកិច្ច ជួយអន្តរាគមន៍ ដោះស្រាយ​បញ្ហា​ដែល​បណ្តាលមកពីជំនន់ទឹកទន្លេសាប ដោយត្រៀមបម្រុងនូវស្រូវពូជ និងមាន​វិធាន​ការ​ឆ្លើយ​តប​ឱ្យបានទាន់​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព​សំដៅ​កាត់​បន្ថ​យ​ផលប៉ះពាល់​ឱ្យ​នៅ​កម្រិត​ទាប​បំផុត និងជាពិសេស សង្គ្រោះអាយុជីវិតមនុស្ស ព្រមទាំងជួយ​សម្រួស​ដល់​ការ​បង្ក​បង្កើ​ន​ផល ទាំងបច្ចេកទេស និងពូជដំណាំផ្សេងៗផងដែរ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm