បាល់ទាត់៖ ខ្សែបម្រើ Liverpool, Arthur Melo នឹងត្រូវអវត្តមានច្រើនខែក្រោយរងរបួសអំឡុងពេលហ្វឹកហាត់ និងឈានដល់ការវះកាត់។ កីឡាករប្រេស៊ីលវ័យ ២៦ឆ្នាំរូបនេះបានមកកាន់ Liverpool ក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងមក ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពីក្លិបសេះបង្កង់ Juventus។
របួសរបស់ Arthur Melo នឹងធ្វើឱ្យគេអវត្តមានយ៉ាងហោចណាស់ ៣ ទៅ ៤ខែទំរាំជាសះស្បើយមកវិញ ដែលមានន័យថាក្តីសង្ឃឹមបង្ហាញខ្លួននៅ World Cup 2022 នៅកាតាឆ្នាំនេះជាមួយក្រុមជម្រើសជាតិប្រេស៊ីលត្រូវរលាយសាបសូន្យ។ តាំងពីផ្លាស់មកកាន់ Liverpool, Arthur មិនទាន់បានបង្ហាញខ្លួនជាជម្រើស ១១នាក់នៅឡើយ និងបានចូលលេងប៉ុន្មាននាទីប៉ុណ្ណោះពេល Liverpool ចាញ់នៅទឹកដី Napoli ៤-១ នៅ UEFA Champions League៕
អត្ថបទ៖នាង សុភាវុធ