មនុស្សរាប់ម៉ឺននាក់ចូលរួមទស្សនា និងកម្សាន្តក្នុងពិធីបុណ្យអុំទូកក្នុងខេត្តបាត់ដំបង ក្រោយខកខានពីរឆ្នាំ

2022/10/10 09:43:15 pm        1.2 K

បាត់ដំបង៖ មនុស្សរាប់ម៉ឺននាក់បានចូលរួមទស្សនាកម្សាន្ត ក្នុងពិធីបុណ្យអុំទូកក្នុងខេត្តបាត់ដំបង ជាមួយនឹងការបង្ហាញនូវភាពសប្បាយរីករាយ បន្ទាប់ពីខកខានធ្វើពីធីនេះ រយៈពេល២ឆ្នាំ ដោយសារបញ្ហាជំងឺកូវីដ-១៩ ។

របាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានឱ្យដឹងថា​ ភ្ញៀវទេសចរ ដែលចូលរួម កម្សាន្តក្នុងឱកាសពិធីអុំទូកចេញព្រះវស្សា នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី០៩ ខែតុលានេះ មានចំនួនជាង ៦ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) ​មានចំនួន៨៩នាក់។

ប្រជាពលរដ្ឋ ​បានលើកឡើងថា​ ការរៀបចំពិធីបុណ្យអុំទូកឡើងវិញ ​បានបង្កភាពសប្បាយរីករាយ យ៉ាងខ្លាំងដល់ពលរដ្ឋ ។

ក្នុងពិធីបើកការប្រណាំងទូក កាលពីម្សិលមិញ ឯកឧត្តម សុខ លូ ​អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា​ ពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកជាច្រើនប្រភេទចូលរួមប្រកួត​ ចំនួន៣៥ទូក និង​មានកីឡាករ និងកីឡាការិនីចំនួនជាង ១ពាន់នាក់ ដោយមានការរៀបចំសន្តិសុខ​សណ្ដាប់ធ្នាប់​ជូនពលរដ្ឋ ពីសំណាក់កងកម្លាំងនៅតាមគោលដៅនីមួយៗ ​និងកងកម្លាំងចល័ត ។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលដ្ឋ ​ដែលចូលរួមទស្សនាកម្សាន្តបុណ្យអុំទូក ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ​នៅក្នុងធុងសំរាម ​ដែលអាជ្ញាធរបានរៀបចំរួចរាល់ រួមទាំង​ត្រូវបើកបរ​ គោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា ​ដើម្បីឱ្យពិធីបុណ្យអុំទូកនៅបាត់ដំបង បាន​ប្រព្រឹត្តទៅដោយរលូន និងមានការសប្បាយរីករាយគ្រប់ៗគ្នា ៕អត្ថបទ៖ នឿត សុភ័ក្រ្ត 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        74
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        47
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm