ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសេីរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៧។
សូមបញ្ជាក់ថា អនុស្សរណៈ នៃការយោគយល់គ្នាថ្មី សម្រាប់ឆ្នាំ២០២៣-២០២៧នេះ ជាអនុស្សរណៈលើកទី៨ហើយ ដែលនឹងត្រូវចុះហត្ថលេខានាពេលនេះ បន្ទាប់ពីបានកែសម្រួលលក្ខខណ្ឌអនុវត្តគម្រោងមួយចំនួន ដោយបន្ថែមរយៈពេលអនុវត្តពី៣ឆ្នាំ ទៅ ៥ឆ្នាំ ដើម្បីធានានូវនិរន្តរភាពរបស់គម្រោង និងនិមិត្តរូបនៃការគោរពលក្ខខណ្ឌការងារ ដែលជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕





