ភ្នំពេញ ៖ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានារសៀលថ្ងៃទី១០តុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់បណ្តាគ្រឹះស្ថានសិក្សាទាំងអស់យកចិត្តទុកដាក់បង្កើតកាយរឹទ្ធិដើម្បីជាស្នូលផ្នែក១នៃការលើកកំពស់សីលធម៌ក្នុងសង្គម។
សម្តេចបានណែនាំឱ្យបង្កើតកាយរិទ្ធិនេះដោយមិនប្រើប្រាស់ថវិការដ្ឋទេ សូមយកចិត្តទុកដាក់រកសប្បុរសជនជួយឧបត្ថម្ភគាំទ្រ។
សម្តេចបាន អំពាវនាវសប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំ តាមប្រព័ន្ធកាយរឹទិ្ធកម្ម រួមចំណែកលើកកម្ពស់ការអប់រំចំណេះដឹង ជំនាញនិងសីលធម៌ក្នុងស្រទាប់យុវជនកម្ពុជាប្រកបដោយ ប្រសិទ្ធភាព ។
សម្តេចបានសំដែងនូវមោទនភាពចំពោះការរីកចម្រើននៃចលនាកាយ-រឹទិ្ធជាតិកម្ពុជានៅទូទាំងប្រទេស ជាមួយនឹងការកសាងបាននូវសមាជិកកាយរឹទ្ធិក្នុងស្រទាប់កុមារ និងយុវជន ទាំងក្នុងគ្រឹះ- ស្ថានសិក្សា និងសហគមន៍គ្រប់មជ្ឈដ្ឋានប្រមាណជាង ១៧ ម៉ឺននាក់ ។ សម្តេចបន្តថា កាយរឹទិ្ធជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជន ដ៏សកម្មដែលមានគោលនយោបាយ និងកម្មវិធីច្បាស់លាស់ ធ្វើឱ្យយុវជនកម្ពុជាផ្លាស់ប្តូរឥរិយាបថការរស់នៅ ហើយក្លាយជាពលរដ្ឋល្អ និងជាពលរដ្ឋគំរូ ជាមួយនឹងការចេះយោគយល់អធ្យាស្រ័យគ្នា ចាប់ផ្តើមពីបុគ្គល ក្រុមគ្រួសារនិងសហគមន៍ ៕
អត្ថបទ៖ មុត សុទ្ធ