ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់តុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ពីការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនម្នាក់ឈ្មោះ សម រង្ស៊ី ដោយសម្តេចបញ្ជាក់ថា «ទៅពីខ្មែរដល់បារាំង ខ្ញុំចង់បានតែប៉ុណ្ណឹង»។
ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបា តនិងពិព័រណ៌អន្តរជាតិជ្រោយចង្ វានាព្រឹកថ្ងៃទី ១១តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឆ្លៀតលើកយកការដែលតុលាការក្រុងប៉ារីសប្រទេសបារាំង បានចេញសាលក្របផ្តល់នូវយុត្តិធម៌ជូនសម្តេច ការដែល លោក សម រង្ស៊ី បានមួលបង្កាច់ចោទប្រកាន់សម្តេចថា បាននៅពីក្រោយការធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ នាយឧត្តមសេនីយ៍ ហុក ឡងឌី ។
សម្តេចបញ្ជាក់ថា សម្តេចចង់បានតែបណ្ណឹង គឺភាពស្អាតស្អំ ចេញដោយតុលាការបារាំងយ៉ាងដូច្នេះ ហើយបើទោះបីតុលាការបារាំងផ្តល់មិនដាក់ទោសទណ្ឌ លោក សម រង្ស៊ី ដោយផ្តល់ភាពអនុគ្រោះក៏ដោយ ប៉ុន្តែសម្តេចក៏នឹងមិនប្តឹងឧទ្ទរទៀតទេ គឺសម្តេចចង់បានតែបណ្ណឹង ប៉ុន្តែបើទណ្ឌិត សម រង្ស៊ី មិនសុខចិត្តប្តឹងឧទ្ធរណ៍សម្តេចនឹងតាមកំដរដល់ទីបញ្ចប់។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ។
ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា។
ពាក់ព័ន្ធនឹងករណីនេះ លោក សម រង្សី ត្រូវបានតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានលើកសម្អាងហេតុដោយបញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន៕


