ជំនន់ទឹកស្ទឹងព្រែកត្នោត ជន់លិចផ្ទះប្រជាពលរដ្ឋជាង ១០០ខ្នងនៅខណ្ឌដង្កោ

2022/10/11 07:18:18 pm        616

ភ្នំពេញ៖ ទឹកស្ទឹងព្រែកត្នោត បន្តកើនឡើងបង្កឱ្យមានការជន់លិច ផ្ទះប្រជាពលរដ្ឋមួយចំនួន ១៣៤ខ្នងផ្ទះ​ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២២។

តាមទិន្នន័យពីរដ្ឋបាលខណ្ឌដង្កោ បង្ហាញថា ត្រឹមថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ ទឹកស្ទឹងព្រែកត្នោត បានកើនឡើងបង្កឱ្យមានការជន់លិច ផ្ទះប្រជាពលរដ្ឋចំនួន ១៣៤ខ្នងផ្ទះ ដែលរស់នៅជាប់​នឹង​សណ្ដស្ទឹង ដែមានសង្កាត់ចំនួន ៥ គឺសង្កាត់ គងនយ ព្រៃវែង សាក់សំពៅ ស្ពានថ្ម ព្រៃស និងសង្កាត់ជើងឯក។

ប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង ដែលបានជម្លៀសមកទីទួលសុវត្ថិភាព និង​កំពុងរស់​នៅលើទំនប់ជាបណ្ដោះអាសន្ន ​លើកលើកឡើងថា ​ស្ថានភាពកម្ពស់ទឹកក្នុង​ពេលបច្ចុប្បន្ន ពុំមានការឡើងជាគំហុកនោះទេ ហេតុដូចនេះ​ ពួកគាត់ក្រោមការជួយពីអាជ្ញាធរមូលដ្ឋាន អាច​ជញ្ជូនឥវ៉ាន់ របស់របរទាន់ពេលវេលា។

បច្ចុប្បន្នពួកគាត់ក៏កំពុងបន្តមើលស្ថានភាពទឹក ​ក្រោមការជូនដំណឹង​ជាប្រចាំពីអាជ្ញាធរសង្កាត់ និង​បង្កើនការការពារសុវត្ថិភាព ​ជាពិសេសសុវត្ថិភាពក្មេងៗ។

កម្ពស់ទឹកស្ទឹងព្រែកត្នោត ទោះមានការហក់ឡើងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនក្ដី តែ​ពុំទាន់​មានការបាក់ទំនប់ដូចឆ្នាំកន្លងនោះទេ។ ​ចំពោះទំនប់នៅជុំវិញស្ទឹង ត្រូវបានសាងសង់​ខ្ពស់​ជាង​មុនផងដែរសម្រាប់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ។

ក្រសួងធនធានទឹក ​និងឧតុនិយមនៅថ្ងៃទី ១១ ​ខែតុលាឆ្នាំ ២០២២នេះ បានចេញសេចក្តីជូន​ដំណឹង​ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១២-១៨ ​ខែតុលា ឆ្នាំ២០២២ ថាកម្ពុជាបន្តទទួល​ឥទ្ធិពល​នូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន​។

ស្ថានភាពបែបនេះ​ នឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល ​សម្រាប់បណ្តាខេត្តនៅភាគខាងលើ និង​ភាគពាយ័ព្យ​អាចមានភ្លៀងក្នុងកំរិតតិច ។

ដោយឡែករាជធានី និងបណ្ដាខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកំរិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។ ​ចំពោះតំបន់ខ្ពង់រាប អាចមានភ្លៀង​ក្នុងកំរិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ រីឯតំបន់មាត់​សមុទ្រ​អាចមាន​ភ្លៀងក្នុងកំរិតពីតិចទៅមធ្យម ​លាយឡំទៅដោយផ្គរ រន្ទះ ​និងខ្យល់កន្ត្រាក់ខ្សោយ ៕ អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm