ក្រុមហ៊ុននាំចេញអង្ករសរីរាង្គធំៗចំនួន២ បានចុះកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មចំនួន១០ នៃខេត្តព្រះវិហារ

2022/10/11 07:59:12 pm        277

ព្រះវិហារ៖ ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុន​កែច្នៃ​នាំចេញអង្ករទៅទីផ្សារអន្ដរជាតិ មានផែនការទិញស្រូវសរីរាង្គ ​ឱ្យបានចំនួន ២៥០០តោន ក្នុងឆ្នាំ២០២២នេះ​ ពីសហគមន៍ចំនួន១០ ក្នុងខេត្តព្រះវិហារ ​តាមរយៈការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា។

ការចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គ រវាងក្រុមហ៊ុនបញ្ជាទិញ ​និងសហគមន៍ កសិករក្នុង​ខេត្តព្រះវិហារនេះ ​ត្រូវបានធ្វើឡើង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ។

ក្នុងនោះដែរប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តលោក ពឹង ទ្រីដា ​បានឱ្យដឹងថា ការ អនុវត្តន៍​ផលិតកម្មកសិកម្មតាមកិច្ចសន្យា ​លើកសិផលសរីរាង្គក្នុងឆ្នាំ២០២២នេះ ​សរុបជិត ៨ម៉ឺនតោន ក្នុងនោះមានស្រូវសរីរាង្គ ១៥,៣៥០តោន, ដំឡូងមីសរីរាង្គ ៥៥,០០០តោន ស្វាយ ចន្ទីសរីរាង្គ ៥០០តោន និងសណ្ដែកដីសរីរាង្គ ៣០តោន ដែលធ្វើឡើងរវាងសហគមន៍កសិកម្ម ចំនួន ៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូរសហការទាំងអស់។

លោក បន្ថែមថាសម្រាប់ ក្រុមហ៊ុនចំនួន២នាពេលនេះផ្ទាល់ ​បានបន្ដកិច្ចសន្យាបញ្ជាទិញ ស្រូវ​សរីរាង្គពីសហគមន៍ កសិកម្ម១០ ​ដែលមានអ្នកផលិត ១,៥១៤គ្រួសារ លើកសិផលសរីរាង្គសរុប ២,៥០០តោន។

ជាមួយនោះដែរលោកស្រី សៅ សុនិតា អគ្គនាយករង ក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជា​ក្រុមហ៊ុននាំ ចេញអង្ករសរីរាង្គទៅទីផ្សារអន្ដរជាតិ ​បានបញ្ជាក់ថា ​នេះជាឆ្នាំទី៤ហើយ ដែលក្រុម​ហ៊ុនបាន ចាប់ដៃគូរសហការជាមួយកសិករខេត្តព្រះវិហារ ក្នុងការបញ្ជាទិញស្រូវសរីរាង្គ​សម្រាប់​កែច្នៃនាំ ចេញទៅទីផ្សារអន្ដរជាតិ ​ដែលក្នុងនោះមានទាំងទីផ្សារក្នុងប្រទេសអាស៊ី ​ទីផ្សារអឺរ៉ុប និងអាមេរិកជាដើម។ ពោលគឺនៅឆ្នាំទី១ ក្រុមហ៊ុនបានចុះកិច្ចសន្យាទិញក្នុងបរិមាណ ៤,០០០តោន, ឆ្នាំទី២ ចំនួន ៣៥០០តោន ឆ្នាំទី៣ ១៥០០តោន និងឆ្នាំទី៤នេះ ក្រុមហ៊ុន​នៅតែបន្ដបញ្ជាទិញក្នុង​បរិមាណមិនប្រប្រួល ក្នុង១៥០០តោនដដែល​ ហើយសម្រាប់ឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុនមាន ផែនការថានឹងពង្រីកបរិមាណឱ្យបានកាន់តែខ្ពស់ជាងនេះបន្ថែមទៀត។

ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានធ្វើការវាយ​តម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងសហការគ្នាបានយ៉ាងល្អ ​ពីគ្រប់ភាគីពាក់ព័ន្ធ ដោយមាន​ការ​សម្របសម្រួលពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់នូវ​កិច្ចសន្យាមួយដែល អាចចាត់ទុកថា​ជាខ្សែបន្ទាត់ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត ​និងអ្នកបញ្ជាទិញដើរព្រម គ្នាឆ្ពោះ​ទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ​ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរ​លើ​គោលការណ៍សំខាន់ ៣គឺ៖ ​ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាព​ផលិត​ផល ធានាបាននូវតម្លៃ ​សាមគ្គីភាព កិច្ចសហការ ​ជំនឿទុកចិត្ត និងផ្ដល់ផល ប្រយោជន៍​ឱ្យគ្នាទៅវិញ​ទៅមក ​ដោយសេចក្ដីរំពឹងទុកសម្រាប់ពេលអនាគត វិស័យកសិកម្ម នៅ ក្នុង​ខេត្ត​ព្រះវិហារ នឹងក្លាយ​ជាកសិកម្មបែបសរីរាង្គចាប់ពីមូលដ្ឋាន​ រហូតដល់ទីផ្សារចរាចរ ផលិតផល៕អត្ថបទ៖ សាវី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm