បុណ្យកឋិនទានឆ្នាំនេះ ចាប់ផ្តើម​ប្រារព្ធ​ធ្វើឡើងពីថ្ងៃទី១១ ខែតុលាតទៅ

2022/10/11 08:57:17 pm        261

ភ្នំពេញ៖ ពិធីបុណ្យកឋិនទាន ត្រូវបានចាប់ផ្តើមរៀបចំពិធី​ប្រារព្ធ​នៅតាមវត្តអារាម ​ក្នុងរយពេល ២៩ថ្ងៃ ចាប់ពីថ្ងៃទី១១​ ខែតុលា នេះតទៅ។ តាមវត្តអារាម ​គឺទទួលរៀបចំធ្វើពិធីបុណ្យនេះ ដើម្បីថ្វាយប្រគេន​ត្រៃចីវរ ​និងគ្រឿងបរិវាកឋិននានារបស់ប្រជាពុទ្ធបរិស័ទជូនវត្ត និង​ព្រះសង្ឃ​គង់ចាំព្រះវស្សានៅក្នុងវត្ត។

បើតាមព្រះឥន្ទសិរីវង្ស តាត វិបុល ព្រះរាជាគណៈថ្នាក់កិតិ្តយស ​នៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ​មានថេរដីកានៅថ្ងៃទី១១ ខែតុលានេះថា មកដល់ពេលថ្ងៃនេះ ​តាមទីវត្តនីមួយៗនៅទូទាំងប្រទេស ​គឺបានកំណត់ថ្ងៃរួចហើយ ត្រៀម​ធ្វើបុណ្យកឋិន ហើយវត្តក៏​បានជម្រាប​អញ្ជើញ​ពុទ្ធបរិស័ទ​ជិតឆ្ងាយរួចហើយដែរ ធ្វើពិធី​ដង្ហែរអង្គកឋិនទាននេះ ​ចូលទីវត្តអារាមរួចហើយដែរ ​ក្នុងរយៈពេល២៩ថ្ងៃចាប់ពីថ្ងៃ ​១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ​ពេញបូរមី ខែ​កត្តិក ​ដើម្បីថ្វាយប្រគេនស្បងត្រៃចីវរជូន​ព្រះសង្ឃ និង​គ្រឿងបរិវាកឋិននានាទៀតសម្រាប់កសាងវត្ត។

ព្រះឥន្ទសិរីវង្ស តាត វិបុល មានថេរដីកា បន្តថា ចាប់ពីថ្ងៃនេះទៅ ពលរដ្ឋដែលប្រជាពុទ្ធបរិស័ទ​គ្រប់រូបអាចធ្វើបុណ្យកឋិនទាននេះ​នៅវត្តអារាមមបាន ​ដោយរៀបចំគ្រឿងស្បងត្រៃចីវរ ទៅរក្សាទុកនៅឯវត្តបាន ​ដើម្បីរងចាំដល់ថ្ងៃកំណត់ដែលវត្តរៀបចំពិធីបុណ្យកឋិន។

បុណ្យ​កឋិនទាន ជា​កាល​ទាន​មួយ​ដ៏​ថ្លៃថ្លា​ក្នុង​ព្រះពុទ្ធសាសនា​មាន ​ផលានិសង្ស​ខ្ពស់ ទាំង​ទាយក ទាយិកា និង​បដិគ្គាហក ជាទី​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ខ្មែរ តែងតែ​ប្រារព្ធ​ធ្វើឡើង ​រៀងរាល់ឆ្នាំ មាន​រយៈពេល​កំណត់​តែ ២៩​ថ្ងៃ ​ដោយ​វត្ត​នីមួយៗទទួល​អង្គ​កឋិន​បានតែ​មួយ​លើក​ប៉ុណ្ណោះ​។

ទាក់ទងនឹងការរៀបចំពិធីនៅក្នុងអំឡុងការ​ប្រារព្ធ​ពិធីបុណ្យកឋិនទាននោះដែរ ​ឯកឧត្តម សេង សុមុន្នី រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងធម្មការ ​និងសាសនា បានអំពាវនាវ​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ ត្រូវ​បន្តអនុវត្តវិធានការសុខាភិបាល ​ទប់ស្កាត់ការផ្ទុះឡើងវិញ​នៃ​មេរោគ​កូវីដ១៩ ​ខណៈ​បច្ចុប្បន្ន​មេរោគកាចសាហាវនេះនៅមិនទាន់​ទៅ​ណាឆ្ងាយពីយើងនោះទេ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        135
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm