លោកPutin និយាយថា ការវាយប្រហាររបស់រុស្ស៊ីពេលនេះ​ឆ្លើយតបទៅនឹងអំពើភេរវកម្មរបស់អ៊ុយក្រែន

2022/10/11 09:12:33 pm        423

​​រុស្ស៊ី​​៖ អង្គភាព​​ផ្ដល់សេវា​សង្រ្គោះ​បន្ទាន់រដ្ឋ​​របស់​អ៊ុយក្រែន​ ​បាន​បញ្ចេញ​រូបភាព​កាលពីថ្ងៃចន្ទ​​​អំពី​​ក្រុមអ្នក​ពន្លត់​អគ្គិភ័យ​​​កំពុង​​ព្យាយាម​ពន្លត់​អណ្ដាតភ្លើង​​​បង្កឡើងដោយ​ការវាយប្រហារ​មីស៊ីល​​​លើ​​រដ្ឋធានី​របស់​ប្រទេស​នេះ​។

អង្គភាពផ្ដល់សេវាសង្រ្គោះបន្ទាន់របស់អ៊ុយក្រែន ​​និយាយថា​ មនុស្ស​យ៉ាងហោចណាស់​១៤​នាក់ស្លាប់ និង​​៩៧នាក់រងរបួស ​ក្នុង​ការវាយប្រហារ​ទាំង​ព្រឹកថ្ងៃចន្ទ​​​នៅទូទាំង​អ៊ុយក្រែន ដែលជា​ការ​វាយប្រហារដាក់គោលដៅ​ដ៏ធំបំផុត​​ ​​​និង​ច្រើន​កន្លែង​បំផុត​មិនធ្លាប់​មាន​​​ចាប់​តាំងពីថ្ងៃដំបូង​នៃ​សង្គ្រាម​ ។

លោក​ប្រធានាធិបតី​​​​រុស្ស៊ី Vladimir Putin ​បាន​ព្រមាន​​​ថា ​​​​​ការវាយប្រហារ​​​ណាមួយ​បន្ថែម​ទៀត​របស់​ភេរវករ​​​អ៊ុយក្រែន​​​ មកលើទឹកដី​រុស្ស៊ី នឹង​ត្រូវជួប​ប្រទះការឆ្លើយ​តប​ដោយយោធា​ដ៏ខ្លាំងក្លា។​ការថ្លែងបែបនេះ ​របស់​លោក​មាន​ឡើង​​​​បន្ទាប់ពី​ការវាយប្រហារ​ដោយ​មីស៊ីលជាច្រើនគ្រាប់លើ​​​រដ្ឋ​ធានី Kiev និង​តំបន់​ជាច្រើន​​ទូទាំង​អ៊ុយក្រែន ​កាលពី​ព្រឹកថ្ងៃចន្ទ​។

លោក​​ Putin ​បានបញ្ជាក់​ថា ​​ទាហាន​រុស្ស៊ី ​​បាន​​បើក​ការវាយប្រហារ​ដ៏ធំ​​​​ដោយប្រើ​អាវុធ​​បាញ់ស៊ីប​គោលដៅ​រយៈចម្ងយា​ឆ្ងាយ​​ ​លើ​​​​ទីតាំងថាមពល ​ការគ្រប់គ្រង​​ផ្នែកយោធា​និង​ទំនាក់​ទំនង​​របស់​អ៊ុយក្រែន ។

​ការឆ្លើយតបនេះ ​កើតឡើង​​២​​ថ្ងៃ បន្ទាប់ពី​ការបំផ្ទុះ​ដែល​បាន​បំផ្លិចបំផ្លាញ​ស្ពាន​យុទ្ធសាស្ត្រ គ្រីម៉េ​ ដែល​ក្រុម​មន្ត្រី​​ក្នុងទីក្រុង​ Kiev អះអាង​​ថា​ខ្លួនជា​អ្នក​វាយប្រហារ​។

ទីក្រុង​ Moscow និយាយថា ​​ការវាយប្រហារ​​នៅក្នុង​ប្រទេស​អ៊ុយក្រែន ​​​​បាន​សម្រេចគោលដៅ​​របស់ខ្លួន​​ហើយ​។

អ្នកនាំពាក្យ​​​ក្រសួង​ការពារជាតិ​រុស្ស៊ី លោក Igor Konashenkov ​បាន​និយាយថា ​​ការវាយប្រហារ​ទាំង​នោះ ​​បានប​ណ្ដាលឲ្យ​​​បាត់បង់​ទាហាន​អ៊ុយក្រែន​ជាង​៤០​នាក់ ​ រថក្រោះ៥គ្រឿង ​យាន្តប្រយុទ្ធ​​​៤​គ្រឿង និង​រថយន្តដឹក​​សម្ភារៈ​១៥​គ្រឿង​​៕​​អត្ថបទ៖ សុខមាន



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm