ទឹកទន្លេសាបនៅក្នុងខេត្តកំពង់ឆ្នាំង កើនដល់៩,៨៨ម ខណៈទឹកនៅតែហក់ឡើងបន្ត

2022/10/11 09:20:03 pm        130

កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ កម្ពស់ទឹកទន្លេសាបនៅក្នុងខេត្តកំពង់ឆ្នាំង បានកើន​ដល់កម្ពស់៩,៨៨ម ហើយកម្រឹតទឹកប្រកាសអាសន្នមានកម្ពស់១១ម នេះបើយោង​តាមការ​បញ្ជាក់​អោយដឹងពីលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។ ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទខេត្តកំពង់ឆ្នាំងថា ជំនន់ទន្លេបានធ្វើអោយស្រូវស្រាលបង្កើនរដូវ​ប្រជាពលរដ្ន​ប្រមាណ៧៩៩,២០ហិកតា រងផលប៉ះពាល់ នៅក្នុងស្រុកទាំង៥។

លោក ដោក ប៊ុនថុន បានបន្តថា៖ ទឹកទន្លេសាបឆ្នាំ២០២២នេះ គឺមានកម្ពស់៩,៨៨ម ខ្ពស់ជាង​ទឹក​នៅឆ្នាំ២០២១ប្រវែង ២,៦៣ម ដែលនៅឆ្នាំ២០២១ទឹកមានកម្ពស់ត្រឹមតែ៧,២៥មតែប៉ុណ្ណោះ។ ប្រសិនបើទឹកទន្លេសាប នៅតែបន្តឡើងឥតឈប់បែបនេះនៅប្រមាណជាង១អាទិត្យទៀត ទឹកនឹ​ងឡើងដល់ចំណុចប្រកាសអាសន្នហើយ។ នៅតាមតំបន់ជួរភ្នំ ក៏ដូចជាវាលទំនាបមួយចំនួន ភ្លៀងនៅតែបន្តធ្លាក់ ដែលកត្តានេះ ក៏អាចធ្វើអោយជំនន់ទឹកទន្លសាបហក់ឡើងទៀតផងដែរ។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ម្សិលមីញ ភ្លៀងបានធ្លាក់រាយប៉ាយ​នៅក្នុងស្រុកទាំង៥​របស់​ខេត្តកំពង់ឆ្នាំង ក្នុងនោះស្រុកទឹកផុសទទួលបានទឹកភ្លៀងកម្រឹត៧៩,៨មម។

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមថា៖ ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ស្រូវស្រាលបង្កើនរដូវរបស់បងប្អូនប្រជាកសិករ បានរងផលប៉ះពាល់​ដោយ​សារទឹកជំនន់ទន្លេសាបសរុបចំនួន៥ស្រុក ស្មើនឹង១៩ឃុំ សរុបផ្ទៃដីប៉ះពាល់ចំនួន ៧៩៩,២០ហិកតា ស្មើនឹង១៤៦២គ្រួសារ ។ ក្នុងនោះ ១.ស្រុកបរិបូណ៌ រងផលប៉ះពាល់ ៦ឃុំ (ពន្លៃ ខុនរ៉ង ផ្សារ មេលំ ចក ត្រពាំងចាន់) ចំនួន២៥៤ហិកតា ស្មើនឹង ៤៨១គ្រួសារ។ ស្រុកកំពង់លែង រងផលប៉ះពាល់ ៥ឃុំ (ស្វាយរំពារ ដារ ច្រណូក ពោធិ៍ ត្រងិល) មានចំនួន ១០៤ហិកតា ស្មើនឹង២២៣គ្រួសារ។ ស្រុករលាប្អៀរ រងផលប៉ះពាល់ ៥ឃុំ (គោកបន្ទាយ អណ្ដូងស្នាយ ស្វាយជ្រុំ ជ្រៃបាក់ ទឹកហូត) មានចំនួន ២៥៣,៧០ហិកតា ស្មើនឹង ៣២៥គ្រួសារ។ ស្រុកកំពង់ត្រឡាច រងផលប៉ះពាល់ ២ឃុំ (សែប និងតាជេស) មានចំនួន ៧៧,៥០ហិកតា ស្មើនឹង ៣១៨គ្រួសារ។ ស្រុកជលគីរី រងផលប៉ះពាល់ ១ឃុំ (ព្រៃគ្រី) មានចំនួន ១១០ហិកតា ស្មើនឹង ១១៥ហិកតា ៕ អត្ថបទ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm