មេដឹកនាំ​តៃវ៉ាន់ ​និយាយថា ​លោកស្រី​​ ​​មានបំណង​ធ្វើការជាមួយចិន​ដើម្បី​​ការពារកោះនេះ​

2022/10/11 09:38:54 pm        461

​​តៃវ៉ាន់៖ លោកស្រី​ Tsai Ing-wen មេដឹកនាំ​កោះតៃ​វ៉ាន់ ​​បាននិយាយកាលពីថ្ងៃចន្ទ​ថា​​​​ពុំមាន​​​​ឱកាស​សម្រាប់​​ការ​សម្របសម្រួល​​​ ជុំវិញ​ដែនអធិបតេយ្យភាព​​​របស់ដែនកោះស្វ័យគ្រប់​គ្រង​មួយនេះទេ ​ប៉ុន្តែ​លោកស្រី ​មានបំណង​ធ្វើការ​ជាមួយចិន​​​ដើម្បី​​​ស្វែងរក​​មធ្យោបាយ​ដែលអាច​ទទួលយក​បានទាំងសងខាង​​ ​ក្នុង​ការ​ថែរក្សាសន្តិភាព​ទូទាំង​ច្រកសមុទ្រ​​នេះ​។​

លោកស្រី Tsai ​បាននិយាយនៅក្នុង​សុន្ទរកថា​ទិវាជាតិ​​​របស់​កោះតៃវ៉ាន់​ ​ដែលធ្វើឡើង​ស្របពេល​ភាពតានតឹងរវាងទីក្រុងតៃប៉ិ ​និងទីក្រុងប៉េកាំងបានកើនឡើង​ដល់ចំណុចខ្ពស់​បំផុត​ក្នុងប៉ុន្មាន​ទសវត្សរ៍ថ្មីៗនេះថា ការឯកភាពរបស់ប្រជាជនតៃវ៉ាន់ គឺដើម្បីការពារអធិបតេយ្យភាព និងរបៀបរស់នៅបែបប្រជាធិបតេយ្យ និងសេរីរបស់យើង។​​ពុំ​មាន​​​ឱកាស​​​​​​សម្រាប់ការ​សម្របសម្រួល​​​​សជុំវិញបញ្ហានេះទេ ។

កោះតៃ​​វ៉ាន់​​ដែល​មាន​​​​ប្រជាជន​ 23​លាននាក់ ​ស្ថិត​នៅ​ចម្ងាយ​​​ជាង​​ 177 គីឡូម៉ែត្រ​ ក្បែរ​​ឆ្នេរ​សមុទ្រ​ចិន​​ ។​​​រយៈពេលជាង​70 ឆ្នាំមកនេះ ​ភាគី​ទាំង២​​​ត្រូវបាន​គ្រប់គ្រង​​ដាច់ដោយឡែកពីគ្នា​ ប៉ុន្តែ​​​ពុំ​បាន​បញ្ឈប់បក្ស​កុំម្មុយនីស​ចិន​​​មិនឲ្យ​អះអាង​ថា​កោះនេះគឺជា​​​របស់ខ្លួននោះទេ ​ទោះបី​ជា​​​ខ្លួន​មិនដែល​បាន​គ្រប់គ្រង​​ដែនកោះនេះក៏ដោយ​។

ប្រធានាធិបតី​​​ចិន​ លោក Xi Jinping ​បាននិយាយថា ​​ការជុំជាតិ ​​រវាង​​ចិន​នឹង​កោះតៃវ៉ាន់ ​​គឺ​ជារឿង​ជៀស​មិនផុត និង​ពុំបាន​ទាត់ចោល​ក្នុងការប្រើ​​ប្រាស់​កម្លាំង​​ក្រសោប​យកកោះនេះ ​​​ប៉ុន្តែ​​​ក្នុង​សុន្ទរកថា​​របស់​លោកស្រី​ កាលពីថ្ងៃចន្ទ ​មេដឹកនាំ​កោះមួយនេះ ​បាន​ជំរុញ​​​ឲ្យ​បណ្ដាមេដឹកនាំ​ចិន ​​ឲ្យបោះបង់ចោល​​​គំនិត​នោះ ៕ សុខ មាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm