ប៉េរូ៖ វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយរាប់ពាន់ដូសត្រូវបានរកឃើញនៅលើឆ្នេរសមុទ្រ Oquendo ក្នុងប្រ ទេសប៉េរូ ក្នុងអំឡុងពេលយុទ្ធនាការសម្អាតឆ្នេរ ធ្វើឡើងដោយអង្គការមិនមែនរដ្ឋាភិបាល Vida ។
សកម្មជន និងបុគ្គលិកមកពីអង្គការ Vida បានចាប់ផ្តើមសកម្មភាពប្រមូលសំរាម ហើយបានរាយការណ៍ពីការរកឃើញវ៉ាក់សាំងដែលបានបង្ហោះតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ ខណៈ ពួកគេបន្តការងារសម្អាតឆ្នេរសមុទ្រ។
លោក Arturo Alfaro មកពីអង្គការបរិស្ថាន Vida បាននិយាយថា មានវ៉ាក់សាំងរាប់ពាន់ដូសចេញពីមន្ទីរពិសោធន៍ប្រទេសអាល្លឺម៉ង់ GlaxoSmithKline ។
ក្រសួងសុខាភិបាល បានច្រានចោលក្នុងសេចក្តីថ្លែងការណ៍មួយដែលថា អាជ្ញាធរសុខាភិបាលរដ្ឋមិនបានផ្គត់ផ្គង់វ៉ាក់សាំងនោះទេ។
អង្គការ Vida និយាយថា ពួកគេបានសម្អាតឆ្នេរសមុទ្រអស់រយៈពេលពីរទសវត្សរ៍មកហើយ ហើយវាជារឿងធម្មតា ក្នុងការរកឃើញកាកសំណល់វេជ្ជសាស្ត្រដូចជា សឺរ៉ាង និងបំពង់សំណាកធ្វើតេស្តឈាម៕